តារាសម្តែងប្រុសសង្ហាប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ Alek Teeradetch បានភ្ជាប់ពាក្យជាមួយតារាសម្ដែងស្រីវ័យក្មេង កញ្ញា Bow Maylada អស់រយៈពេលមួយឆ្នាំហើយ ដោយពួកគេតែងតែមានពេលវេលាផ្អែមល្ហែមជាមួយគ្នាជានិច្ច។
ចូលរួមក្នុងកម្មវិធីនោះកាលពីថ្ងៃទី០១ ខែវិច្ឆិកា តារារូបនេះបានប្រែក្លាយជាYouTuber ទទួលស្គាល់ថា មិត្តស្រីរបស់ខ្លួន គឺកញ្ញា Bow Maylada បានព្យាយាមស្លៀកពាក់ក្នុងពិធីមង្គលការសម្រាប់ការងារ។
ក្រោយឃើញរូបនេះ មហាជនជាច្រើននិយាយថាដល់ពេលល្អសម្រាប់តារាស្រីជាកូនក្រមុំ។ តារាសម្ដែងដ៏គួរឲ្យស្រឡាញ់រូបនេះបន្តថា ដល់ពេលរៀបការតាមអាយុ ប៉ុន្តែលោកកំពុងរង់ចាំនាង និងរឿងជាច្រើនទៀត។ Alek Teeradetch ទម្លាយថាខ្លួនទើបតែមានទំនាក់ទំនងស្នេហាជាមួយនាងបានមួយឆ្នាំ។
After Footer (Active) - damrei Mr1 Zone2
ដូច្នេះហើយលោក និងតារាស្រីត្រូវការពេលវេលាដើម្បីស្គាល់គ្នាបន្ថែមទៀត។ យ៉ាងណាក៏ដោយ គាត់និយាយថាអរគុណដល់មនុស្សដែលផ្តល់ការគាំទ្រដល់គូស្នេហ៍របស់គាត់។Eriya




