ផ្អែមល្ហែមណាស់! Yaya ប្រាប់ថា Nadech ជាបុរសសង្ហារជាងគេ

កាលពីថ្មីៗ កន្លងទៅនេះ Yaya បានផ្ដល់បទសម្ភាសមួយ ដែលក្នុងនោះក៏មានរឿងរ៉ាវពាក់ព័ន្ធទៅនឹងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ គឺរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ផងដែរ។

Yaya បានប្រាប់នៅក្នុងបទសម្ភាសថា៖ ខ្ញុំបានមើលរឿងភាគថ្មីមួយនេះ បង Bear (Nadech) ពិតជាសង្ហារ ហើយបង Matt ពិតជាគួរឲ្យស្រលាញ់។ ខ្ញុំក៏បាននិយាយជាមួយបង​ Bear ហើយគាត់បានប្រាប់ខ្ញុំថាគាត់ពិតជារីករាយ និងមានពេលវេលាដ៏ល្អនៅពេលដែលថតរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ»។ សូមជួយគាំទ្ររឿងភាគមួយនេះផង ព្រោះថាវាជារឿងភាគដ៏ល្អទស្សនាណាមួយមានបង Bear ដែលជាបុរសសង្ហារជាងគេសម្ដែងនៅក្នុងរឿងមួយនេះទៀតផង។

បន្ទាប់ពីលឺ Yaya សរសើរ Nadech បែបនេះធ្វើឲ្យបណ្ដាអ្នកកាសែត និងអ្នកគាំទ្រសើចបិទមាត់មិនជិតតែម្ដងក៏ព្រោះថាគូមួយនេះគួរឲ្យស្រលាញ់ពេក។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ នោះទេ ដែលគូស្នេហ៍ដ៏គួរឲ្យស្រលាញ់មួយគូនេះតែងតែបង្ហាញភាពផ្អែមល្ហែមនៅមុខអ្នកកាសែតបែបនេះ៕

 

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ