គូស្នេហ៍តារាស្រីប្រចាំទូរទស្សន៍បុស្តិ៍លេខ៣បានបណ្តើរមិត្តប្រុសចូលពិធីមង្គលកាម្នាក់ទៀតហើយថ្ងៃនេះ! កញ្ញា kamolned រៀបកាជាមួយ Youtuber ល្បីបែបតូចតាចតែខ្យូតបំផុត មិត្តភក្តិតារាសសើរមិនដាច់ពីមាត់ថាកម្មវិធីរបស់ពួកគេកក់ក្តៅគួរអោយស្រលាញ់។

ថ្មីៗនេះរូបភាពបរិយាកាសរបស់កញ្ញា kamolned និងលោក Wanchai បានចាប់ផ្តើមបែកធ្លាយព្រោះភ្ញៀវកិត្តយសដែលបានធ្វើដំណើរទៅចូលរួមនាំគ្នាបង្ហោះរូបសម្តែងក្តីរីករាយ។ លោក great_rider10 ក្នុងនាមជាមិត្តរួមអាជីពតាំងពីសម័យមុនបានទៅចូលរួមហើយសសេរសារអបអរសាទអោយតារាស្រីយ៉ាងវែងអន្លាយនិងអស់ពីពោះដើម្បីរាប់រាប់ក្តីត្រេកអរដែលគាត់មានចំពោះគូស្វាមីភរិយាថ្មី។

បណ្តាលអោយអ្នកនៅក្នុងវិស័យសិល្ប:ដែលមិនបានទៅចូលរួមនាំគ្នាចូលសម្តែងទឹកចិត្តរីករាយ ជូនពរអោយគ្រួសារថ្មីរបស់ kamolned និងលោក Wanchai មានតែសេចក្តីសុខសុភមង្គលនិងឆាប់មានទាយាទឆាប់ៗ។ ងាកមកមើលកម្មវិធីអាពារហ៍ពិពារហ៍តារាស្រីចាត់ចែងបានស្រស់ស្អាតខ្លាំងណាស់ ធ្វើគ្រប់យ៉ាងរៀបចំឡើងនៅក្នុងផ្ទះថ្មីដែលទើបសាងសងហើយ ជាមួយតែសមាជិកគ្រួសារនិងមនុស្សដែលស្និទ្ធស្នាលបំផុតរបស់ពួកគេ។
អត្ថបទដោយ សា





