ប្រកាសមុខអ្នកលង់ភរិយាប្រចាំឆ្នាំ ២០២២!! លោក nottvisrut កំសត់ខ្លួនប្រាប់ថានៅបន្តលែងបាន ព្រោះនឹកភរិយា!

ជាគូស្វាមីភរិយាអ្នកល្បីល្បាញ ហើយអ្នកមានបានដែលទស្សនិកជននិយមចូលចិត្តនិងតាមគាំទ្រគ្រប់សកម្មភាពទាំងអស់សម្រាប់គ្រួសាររបស់កំពូលតារាស្រី chomismaterialgirl និងមហាសេដ្ឋី nottvisrut ដែលបានរៀបការជាច្រើនឆ្នាំតែក្តីស្រលាញ់នៅមានអោយគ្នាពេញ ១០០%ជានិច្ច។
ចុងក្រោយទៅប្រទេសអូស្ត្រាលីមិនទាន់បានប៉ុន្មានផងលោក nottvisrut ផុសប្រកាសប្រាប់ថានឹកភរិយាកណ្តាលអ៊ិនស្តាក្រាមអោយគ្រប់គ្នាដឹងជាសាធារណ:បាត់ទៅហើយ។ មួយម៉ោងមុននេះគាត់ផុសរូបនិងសសេរសារថា “នៅតទៀតលែងបានហើយ ត្រូវត្រឡប់ទៅរកភរិយាវិញជាប្រញ៉ាប់🥺”។
អ៊ិម៉ូជិកំសត់របស់មហាសេដ្ឋីធ្វើអោយអ្នកស្និតស្នាល និងហ្វែនខ្លាប់សម្រុកមកខមមិននិយាយអំពី caption របស់គាត់យ់ាងច្រើនសន្ធឹកសន្ធាប់ដោយនាំគ្នាសសេរថា “លង់ភរិយាខ្លួនឯងជួយលែងបាន😍😍😍!”, អ្នកខ្លះសសេរថា “caption លើកនេះលើសពីការំពឹងទុក👍🏻👍🏻😂”, មួយចំនួនធំទៀតសសេរថាម៉ែ chomismaterialgirl គឺជាមនុស្សសំខាន់តែម្នាក់គត់ក្នុងបេះដូងរបស់លោក nottvisrut។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា