អីយ៉ា! Alek និង Toey ធ្វើដំណើរកម្សាន្ត រំលឹកខួប២ឆ្នាំនៃក្ដីស្រលាញ់យ៉ាងផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងថៃប្រុសរូបសង្ហាលោក Alek និងកញ្ញា Toey ស្រលាញ់គ្នាមក ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ នរណាឃើញក៏ច្រណែនគ្រប់គ្នាដែរ។

ជាក់ស្ដែងដូចជាខួបនៃក្ដីស្រលាញ់គម្រប់២ឆ្នាំរបស់គូស្នេហ៍មួយគូនេះ អ្នកទាំងពីរបានដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅឯប្រទេសស្វីស និងបានថតរូបភាពស្អាតៗជាច្រើន ចែកជូនអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមបានឃើញទៀតផង។

តាមរយៈរូបភាពទាំងអស់នោះផងដែរ មហាជនជាច្រើនក៏បានបញ្ចេញមតិជូនពរចំពោះដំណើរកំសាន្តលើកនេះរបស់អ្នកទាំងពីរ និងសរសើរដល់ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរយ៉ាងខ្លាំងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី