កប់ៗទាំងអស់តែម្ដង! តោះទៅទស្សនាស្ទាយ៍តែងខ្លួនរបស់ Anne Thong ចូលកម្មវិធីបង្ហាញម៉ូតនៅអ៊ីតាលី!(មានរូបច្រើន)

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីជើងចាស់ Anne Thongprasom បានបង្ហាញវត្តមានក្នុងកម្មវិធី Milan Fashion Week 2020 នៅក្នុងប្រទេសអីុតាលី ធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ តារាស្រីវ័យ៤២ឆ្នាំរូបនេះ បានគ្រងឈុតសម្លៀកបំពាក់ស្រស់ស្អាតជាច្រើន មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ អ្វីដែលពិសេសនោះគឺធ្វើឲ្យសម្រស់របស់តារាស្រីរូបនេះ ក្មេងជាងវ័យច្រើនខ្លាំងថែមទៀតផង។

តាមរយៈការបង្ហាញវត្តមានលើកនេះដែរ មហាជននិងអ្នកគាំទ្រជាច្រើន បានសរសើរដល់តារាស្រីរូបនេះ និងចង់ឃើញនាងបង្ហាញវត្តមាននៅលើឆាកអន្តរជាតិបែបនេះលើកក្រោយៗទៀតខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី