មិនអោយកូនៗរំលងខកខានមិនបានចូលរួមទេសកាលប្រពៃណីផ្សេងៗសូម្បីម្តងសម្រាប់កំពូលតារាស្រី chomismaterialgirl អ្នកម្តាយដែលតែងតែផ្តល់បទពិសោធន៍ល្អៗថ្មីៗអោយកូនៗទាំងបីជានិច្ច។ ចុងក្រោយក្នុងឧកាសបុណ្យបណ្តែតប្រទីបប្រពៃណីថៃនាងបាននាំកូនសំលាញ់តែងខ្លួនបែបប្តូរសម័យកាលធ្វើអោយទស្សនិកជនលង់ស្រលាញ់មួយរំពេញដែលបានឃើញ។

បន្ទាប់ពីបណ្តែតប្រទីបចប់សព្វគ្រប់ហើយ អ្នកនាង chomismaterialgirl បាននាំយករូបភាពរបស់អូន “សាយហ្វា-អូនផាយុ-និងអូនអាប៊ីហ្កេល” ដែលកំពុងសប្បាយរីករាយជាមួយគ្នាមកបង្ហោះចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារជាអ៊ីម៉ូជិ “🙆🏻♀️🐷🐷🐵”។

លើសពីនោះទៅទៀតផុសលើកនេះរឿងដែលធ្វើអោយហ្វែនខ្លាប់ទ្រាំមិនបានមួយទៀតនោះគឺកាយវិការរបស់កូនស្រីពៅ ចូលដល់អាយុ ៧ខែ “អូនហ្កេល” ចេះធ្វើមុខធ្វើដៃខ្យូតដាក់កាមេរ៉ាហើយ។ អ្នកប្រើប្រាស់អ៊ិនធឺណែតឃើញហើយនាំគ្នាយករូបនោះទៅចែកចាយបន្ត ហើយនាំគ្នាចូលខមមិនប្រាប់ថាកូនៗរបស់តារាស្រីគួរអោយស្រលាញ់ គួរអោយខ្នាញ់ជាខ្លាំង។
អត្ថបទដោយ សា



