តារាស្រី toeyjarinporn បារម្មណ៍ការសំងាត់បែកធ្លាយ រហូតត្រូវនាំគ្នាទៅជួបគ្រូទាយអោយជួយ!!

បន្ទាប់ពីតារាស្រីបានចេញមុខមកទទួលស្គាល់ថាខ្លួនកំពុងទាក់ទងជាមួយលោក “ចេតូ” អ្នកដឹកនាំរឿងមានឥទ្ធិពលនិងជាម្ចាស់ក្រុមហ៊ុន 888 CREATIONS ហើយបានប្រាប់ថាតាមពិតទៅនាងចង់សិក្សាចិត្តគ្នាបែបស្ងប់ស្ងាត់មិនអោយនរណាដឹងជាមុនសិន ព្រោះគ្រូទាយជាច្រើនកន្លែងប្រាប់ថាធ្វើបែបនោះទាំងពីរនាក់នឹងទទួលបានលទ្ធផលល្អប្រសើរ។​
ចុងក្រោយ ​(ថ្ងៃទី ៨ ខែវិច្ឆិកា)​ កញ្ញា​ toeyjarinporn បានចេញមុខអោយផ្តល់បទសម្ភាសន៍បញ្ជាក់បន្ថែមថា បន្ទាប់អីអាថ៌កំបាំងបែកធ្លាយ ដោយសារក្រុមអ្នកសឹបតាមបណ្តាញអ៊ិន ធឺណែតសម័យនេះខ្លាំង នាងនិងលោក “ចេតូ” បារម្មណ៍ប្រញ៉ាប់នាំគ្នាទៅជួបគ្រូទាយភ្លាមៗម្តងទៀតដើម្បីសាកសួរថាបើបែកធ្លាយបែបនេះហើយគួរធ្វើយ៉ាងណាបន្តដើម្បីអោយគ្រប់យ៉ាងនៅតែល្អប្រសើរ។
នៅពេលអ្នកយកពត៌មានសាកសួរថា “ចុះបាននាំមិត្តប្រុសទៅណែនាំអោយក្រុមមិត្តស្និទ្ធស្នាលស្គាល់ហើយឬនៅ?” តារាស្រី toeyjarinporn ឆ្លើយថានៅមិនទាន់បានណែនាំទេនាងនៅអៀនមិត្តភក្តិរបស់ខ្លួន តែប្រហែលបន្តិចទៀតនឹងនាំទៅណែនាំអោយបានស្គាល់គ្នាជាផ្លូវការណ៍ហើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា