មិត្តភក្តិគេសោះ!! អ្នកម៉ែ mewnittha ថតរូបយ៉ាងស្និទ្ធស្នាលជាមួយ Han So-hee តួឯកស្រីល្បីរបស់ប្រទេសកូរ៉េខាងត្បូង!
ជាតារាស្រីដែលមានមិត្តភក្តិក្រៅប្រទេសច្រើនខ្លាំងណាស់សម្រាប់អ្នកនាង mewnittha ភរិយារបស់មហាសេដ្ឋី Saint ដោយសារជាទូទៅទស្សនិកជនរមែងបានឃើញនាងនាំស្វាមីថតរូបជាមួយតារាហូលីវូដ និងសិល្ប:ករល្បីល្បាញលំដាប់ពិភពលោកជាច្រើនរូបផ្សេងទៀត។

ចុងក្រោយនឹកស្មានមិនដល់អ្នកម៉ែស្និទ្ធស្នាលខ្លាំងជាមួយកំពូលតារាសម្តែងកូរ៉េខាងត្បូងកញ្ញា Han So-hee តួឯកស្រីរឿងល្បី “Nevertheless” ដែល។ អ្នកនាង mewnittha បានផុសរូបគូយ៉ាងជិតដិតជាមួយតារាស្រីកូរ៉េចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ caption សសេរថា ” 🥰💗 @xeesoxee @OMEGA #OMEGAHerTime #OMEGAThailand”។

បណ្តាលអោយមនុស្សម្នារាប់សែននាំគ្នាចូលមក like, Comment លើរូបរបស់តារាស្រីទាំងពីរនាក់ ហើយបើចូលអាន ខមមិនវិញ យើងឃើញតែសាររបស់ក្រុមមិត្តភក្តិដែលនាំគ្នាចូលមកប្រាប់ថាច្រណែននឹង mewnittha ដែលមានឧកាសចូលកៀកកើយជាមួយកញ្ញា Han So-hee តួឯកស្រីសំណប់ចិត្តសំណប់បេះដូងរបស់ពួកគេ។
អត្ថបទដោយ សា



