ជាប់ឈ្មោះតារាស្រីកូនសំណប់របស់បុស្តិ៍លេខ៣ និងតួឯកស្រីប្រចាំដួងចិត្តរបស់ទស្សនិកជនថៃក្នុងពេលជាមួយគ្នាសម្រាប់កញ្ញា bow_maylada ដែលប្តូរបុស្តិ៍ភ្លាមប្រជាប្រិយភាពផ្ទុះខ្លាំងភ្លាម។ កញ្ញា bow_maylada មិនត្រឹមជាតារាស្រីដែលមានសមត្ថភាព មានចិត្តខិតខំប្រឹងប្រែងធ្វើការងារតែប៉ុណ្ណោះទេ នាងជាមនុស្សស្រីដែលស្រស់ស្អាតស្លៀកឈុតអ្វីក៏សមឥតខ្ចោះមិនមានទាស់សូម្បីម្តង។

ចុងក្រោយក្នុងទេសកាលបុណ្យបណ្តែតប្រទីបតារាស្រីធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើល ភ្លឺកបើកភ្នែកធំៗព្រោះភាពស្រស់ស្អាតរបស់នាងក្នុងឈុតព្រះម៉ែនាគរាជក្នុងកម្មវិធីបន់ផ្សងធំរបស់ផ្សារ Icon Siam។ ការអញ្ជើញកញ្ញា bow_maylada មកធ្វើជាតារាកិត្តិយសតំណាងអោយវត្ថុសាកសិទ្ធលើកនេះធ្វើអោយផ្សារទំនើបទាំងមូលទទួលបានជោគជ័យជាខ្លាំង ព្រោះនាងទាក់ទាញចំណាប់អារម្មណ៍របស់មហាជនបានដោយប្រើប្រាស់រយ:ពេលយ៉ាងខ្លី។

កញ្ញា bow_maylada បាននាំយករូបភាពរបស់ខ្លួនមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេររៀបរាប់ពិសេចក្តីលំអិតរបស់កម្មវិធី ដំណើររឿងព្រះម៉ែនាគរាជអោយទស្សនិកជនបានជ្រាបយ៉ាងលំអិត។ សម្រស់របស់តារាស្រី និងពត៌មាននោះបានបណ្តាលអោយផុសចុងក្រោយក្លាយជាផុសដេលមានអ្នក like ច្រើនបំផុតក្នុងចំណោមតារាស្រីទាំងអស់ដែលបានតែងខ្លួនក្នុងបុណ្យបណ្តែតប្រទីបឆ្នាំនេះ។
អត្ថបទដោយ សា



