ភ្ញាក់ផ្អើល! យក់ ថិតរដ្ឋា បង្ហាញរូបថតមង្គលការរបស់ខ្លួនកាលពី១០ឆ្នាំមុន!(មានរូបភាព)

ជាការពិតណាស់ ទោះបីជាបច្ចុប្បន្នអ្នកនាងយក់ ថិតរដ្ឋា និងស្វាមី លោក ឃុំ ប៉ុណ្ណាដែត មិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈខ្លាំងដូចមុនក៏ដោយ ក៏មហាជននិងអ្នកគាំទ្រនៅតែចាប់អារម្មណ៍ពីជីវិតឯកជនរបស់អ្នកទាំងពីរដែរ។

ជាក់ស្ដែកកាលពីពេលថ្មីៗនេះ អ្នកនាង យក់ ថិតរដ្ឋា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលអ្នកនាងបានបង្ហាញរូបភាពមង្គលការរបស់ខ្លួនកាលពី១០ឆ្នាំមុន ដោយម្នាក់ៗមើលទៅពិតជាប្រែប្រួលខ្លាំងណាស់ ពោលគឺកាលពីមុនអ្នកទាំងពីរស្គម មុខឡើងជ្រុង តែឥឡូវនេះម្នាក់ៗមុខឡើងពេញអស់ហើយ។

គួរបញ្ជាក់ផងដែរថា ចំណងស្នេហារបស់អ្នកនាងយក់ ថិតរដ្ឋា និងស្វាមី ត្រូវបានមហាជនជាច្រើនកោតសរសើរ បើទោះបីជាអ្នកទាំងពីររៀបការកសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំ ក៏ចិត្តស្រលាញ់នៅតែដូចមុនដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី