C Siwat ចេញមុខមកបកស្រាយច្បាស់ៗបន្ទាប់ពីភរិយាផ្ដល់បទសម្ភាសន៍ថានឹងរស់នៅជាមួយគ្នាដោយមិនចាប់មានកូនបែបនេះរហូតទៅ! មានវីដេអូ

រៀបការហើយរស់នៅជាប្ដីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ហ្វេនៗឆ្ងល់ថាពេលណាទើប C Siwat ហើយ Amy Klinpratoom នឹងមានទាយាទតូចមកបំពេញចំណអាពាហ៍ពិពាហ៍ដល់អ្នកទាំងពីរ

ជាក់ស្ដែង (8 វិច្ឆកា) ខាងស្វាមីរូបសង្ហាលោក C Siwat បានចេញមកផ្ដល់ចំលើយក្នុងកម្មវិធីចែករំលែកប៉ុស្ដិ៍ 31 ថាពេលខ្លះចង់មានកូន ប៉ុន្ដែបានសន្យាជាមួយ Amy ថាបែបនេះក៏មានក្ដីសុខម្យ៉ាងដែរ ជាក្ដីសុខមួយបែបទៀតដែលថ្ងៃនេះមិនបាច់ចាំព្រួយបារម្ភពីនរណា ចង់ទៅដើរលេងឯណាក៏ទៅ ចង់ធ្វើអីក៏ធ្វើទៅ មិនបាច់ចាំអង្គុយខ្វល់ខ្វាយចិត្តអ្វីទាំងអស់ ប្រសិនបើចាស់ទៅ គេសួរថាបាននរណាមើលថែ យើងក៏ទៅផ្ទះស្នាក់អាស្រ័យសម្រាប់មនុស្សចាស់តែម្ដង

After Footer (Active) - damrei Mr1 Zone2

ចំណែកឯផ្ទះមួយខ្នងនេះក៏មានកូនក្មួយ នរណាដែលចង់មករស់នៅក៏មកនៅទៅ ខ្លួននិងទៅរស់នៅក្នុងសង្គមមនុស្សអាយុច្រើន ហើយដល់ថ្ងៃមួយដែលយើងចេញពីផែនដីនេះ ផ្ទះយើងលើកអោយអ្នកផ្សេងបន្ដ មិនចាំបាច់ទៅជាប់ជំពាក់និងអ្វីច្រើន មិនមែនចង់បានកូនដើម្បីអោយកូនមកមើលថែពួកយើងនោះទេ ព្រោះកូនប្រហែលជាគាត់មិនចង់អោយយើងបង្កើតគាត់មក ថ្ងៃនេះយើងឈរនៅត្រង់ចំនុចមួយថាចង់យ៉ាងម៉េចក៏បាន សុំអោយតែភរិយាមានក្ដីសុខបំផុត បើភរិយាមានក្ដីសុខ ខ្លួននិងរកវិធីធ្វើអោយខ្លួន​ឯងមានក្ដីសុខបាន

អត្ថបទដោយ : នីត្តា