ព្រឹត្តិការណ៍នៅតែកើតឡើងមិនឈប់ឈរសម្រាប់តួឯកស្រី Aum Patcharapa លើសពីនេះក៏មានរឿងភាគ ថតស្ពតពាណិជ្ជកម្ម ពិធីករ ឲ្យតាមដានគ្រប់ពេលវេលាពិតជាសមនឹងទទួលបានងារជាកំពូលតារា។ សូម្បីតែពេលនេះក៏មានតារារះថ្មីៗជាច្រើនដែរ។ ប៉ុន្តែតារាស្រីជើងចាស់រូបនេះ គ្មាននរណាអាចមកផ្ដួលរំលំបានឡើយ ជាមួយនឹងវិជ្ជាជីវៈ និងភាពរួសរាយរាក់ទាក់ធ្វើឱ្យគេគ្រប់គ្នាស្រលាញ់ពេញចិត្ត និងចង់ធ្វើការជាមួយនាង។
ថ្មីៗនេះ Aum Patchrapa បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍គ្រឿងអលង្ការម៉ាកល្បីៗ។ ដោយព្រឹត្តិការណ៍នេះ តារាវ័យក្មេងរូបនេះមកក្នុងសម្លៀកបំពាក់គ្មានខ្សែ ជាមួយនឹងត្បូងពេជ្រដ៏ប្រណិត និងអស្ចារ្យបំផុត ដែលមានតម្លៃដល់ទៅ 200 លានបាត ។
After Footer (Active) - damrei Mr1 Zone2
Eriya



