មិនទាន់ប៉ុន្មានផងBoy Pakorn ដើរតាមមិត្តស្រីគ្រប់កន្លែងមិនលើកលែងសូម្បីតែទៅដើរលេងជាគ្រួសារនៅកូរ៉េ

សម្រាប់គូស្នេហ៍ដែលមានវ័យខុសគ្នារវាងតួឯកប្រុសលោក Boy Pakorn និងតារាវ័យក្មេង Faye Pornpawee (Fay FFK) បន្ទាប់ពីបង្ហាញមុខជាអ្នកគាំទ្ររួចមក មានពេលដ៏គួរឱ្យស្រលាញ់ដែលនាំស្នាមញញឹមដល់អ្នកតាមដានគ្រប់ពេល។ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មាន​អាយុ​ខុសគ្នាដល់ទៅ​៧​ឆ្នាំ​ក៏​ដោយ វា​មិន​មែន​ជា​ឧបសគ្គ​ឬ​បញ្ហា​នោះ​ទេ។

ថ្មីៗនេះ គូស្នេហ៍ Boy-Fay បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ ដែល​ដំណើរ​នេះសុទ្ធតែស្រីៗមានតែBoy Pakorn ម្នាក់គត់ដែលទៅចូលរួមជាមួយគ្រួសារគេដែរ។ ក្នុងគ្រួសារនេះក៏មានដូចជាបងស្រីច្បង Fang Thananthon និងប្អូនស្រីពៅ Fin Pirpicha រួមទាំងម្តាយរបស់Faye ដោយវា​ជា​ដំណើរ​កម្សាន្ត​មួយ​ទៀត​ដែល​រឹត​ចំណង​ស្នេហា ពង្រឹងទំនាក់ទំនងរបស់Boy Pakorn ជាមួយគ្រួសារខាងស្រី។
After Footer (Active) - damrei Mr1 Zone2
Eriya