ក្រមុំកូនបី Chompoo Araya តែងខ្លួនស៊ីវិល័យក្នុងកម្មវិធីមង្គលការ ខ្នាញ់ត្រង់ថាកូនអត់យកទៅជាមួយទេតែបែរជាយកសត្វមួយក្បាលនេះទៅជាមួយវិញ! មានវីដេអូ

មិនញឹកញាប់ទេដែលបានឃើញ Chompoo Araya ចូលរួមក្នុងកម្មវិធីមង្គលការ ព្រោះពេលនេះបានក្លាយទៅជាអ្នកម៉ាក់កូនបីជាផ្លូវការហើយ ដោយអូន Gal កូនស្រីពៅអាយុបានប៉ុន្មានខែសោះតែថ្មីៗនេះឃើញម៉ែ Chompoo ក្នុងថ្ងៃមង្គលការជុំគ្នាជាមួយក្រុមមិត្តភ័ក្ដអាចនិយាយបានថាកក្រើកបណ្ដាញសង្គមទៀតហើយ

ជាមួយភាពស្រស់ស្អាតរបស់ Chompoo ដែលបង្ហាញខ្លួនក្នុងឈុតពណ៌ផ្កាឈូក ពាក់ស្រោមដៃវែង ហើយសក់អ៊ុតឡើងរួញៗខាងមុខ បូករួមនឹងការតុបតែងមុខចេញមកស្រស់ស្អាតគ្មានគូរប្រៀប

After Footer (Active) - damrei Mr1 Zone2

មិនមែនត្រឹមតែការលេងសម្លៀកបំពាក់ដ៏អស្ចារ្យនោះទេ នៅមានសត្វប្រៀបមួយក្បាលទៀតដែលម៉ាក់ៗបាននាំយកមកចូលរួមក្នុងកម្មវិធីជាមួយ នាំមកទុកថតរូបដូចជារូបជាក់ស្ដែងដែលបានផុសដាក់អោយទំនៅលើស្មា កាន់តែអេមឡើង ហើយសត្វមួយក្បាលនេះគ្រប់គ្នាហៅថា “Kevin” 

ហ្វេនៗអ្នកគាំទ្រចូលមកបានចុចអោយបេះដូងនិងមេដៃជាច្រើនព្រោងព្រាត ថែមទាំងសរសើរពីសម្រស់ម៉ាក់ៗមិនដាច់ពីមាត់ទៀតផង

អត្ថបទដោយ : នីត្តា