លោក Twopee បដិសេដគ្រប់ពត៌មានដែលចុះនិយាយពីស្នេហាគ្រាថ្មីរបស់ខ្លួន!! នារីដែលពាក់អាវរបស់គាត់ក្នុងរូបភាពជា…!!

បន្ទាប់ពីមានពត៌មានប្រកាសច្បាស់ៗថាពេលនេះលោក twopee និងកញ្ញា Ladiiprang បែកបាក់ផ្តាច់ពាក្យជាស្ថាពរ ពេលនេះតារាប្រុសស្រីបានចែកជើងគ្នាប្រើប្រាស់ជីវិតរៀងៗខ្លួនបានយ៉ាងល្អប្រសើរ។ ចុងក្រោយខាងប្រុសភ្លេចខ្លួនបង្ហោះរូបភាពចូលក្នុងអ៊ិនស្តាក្រាម Story ធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់បានថាអាវដែលនារីម្នាក់នោះកំពុងពាក់ជាអាវរបស់គាត់ សង្ស័យនាងជាមិត្តស្រីថ្មីរបស់លោក twopee។
ចុងក្រោយដើម្បីកុំអោយរឿងកាន់តែបែកជាអូហូជាស្ទឹងលោក twopee បានចេញមុខបកស្រាយច្បាស់ៗថាអាវនោះជាអាវរបស់គាត់មែន គាត់អោយខាងស្រីពាក់ព្រោះថ្ងៃនោះនាងស្លៀកពាក់មិនសូវសមរម្យសម្រាប់ការដើរមើលរូបភាពសិល្ប:។ តារាប្រុសបន្តទៀតថានាងមិនមែនជាស្នេហាគ្រាថ្មីរបស់គាត់នោះទេ នាងជាមិត្តភក្តិស្និទ្ធស្នាលដែលទៅណាមកណាជាមួយគ្នាជារឿយៗ។
រ៉ែបភើរបស់យើងនិយាយទៀតថាអាវនោះពេលនេះគក់ទុកដាក់តាំង ហើយមិនហ៊ានលក់អោយនរណាឡើយខ្លាចក្លាយជាពត៌មានដូចលើកនេះទៀត អ្នកពត៌មានពិតជាខ្លាំងធ្វើអោយរឿងតូចក្លាយទៅជារឿងដែលល្បីល្បាញបានក្នុងរយ:ពេលយ៉ាងខ្លី។ សរុបមកនារីក្នុងរូបភាពម្នាក់នោះមិនមែនជាស្នេហាគ្រាថ្មី នាងខ្ចីអាវតារាប្រុសពាក់ជាបណ្តោះអាសន្នខណ:ពេលចេញដើរលេងជាមួយគ្នា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា