ស្រលាញ់ម៉ាមីគេណាស់! Dew Arisara ប្រលែងលេងជាមួយកូនប្រុសដំបូងអូន Silas គួអោយខ្នាញ់ខ្លាំងណាស់ចេះតមាត់តករជាមួយម៉ាក់ៗគេទៀត! មានវីដេអូ
ធ្វើអោយគ្រប់គ្នាលង់ស្រលាញ់តាំងតែមិនទាន់បើកភ្នែកមើលផែនដីមកម្ល៉េស សម្រាប់អូន Silas កូនប្រុសដំបូងរបស់ Dew Arisara ជាមួយស្វាមីរូបសង្ហា Sebastian Lee រហូតក្លាយទៅជាសំណព្វចិត្តរបស់ហ្វេនៗទូរទាំងប្រទេសម្នាក់ទៀតទៅហើយ
ជាក់ស្ដែង Dew បានបង្ហោះរូបភាពជាវីដេអូដ៏គួអោយស្រលាញ់មួយ ខណៈពេលម៉ាក់ៗនិងអូន Silas ប្រលែងលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ ហើយក្រោយមកកូនប្រុសក៏ចាប់ផ្ដើមបន្លឺសម្លេងតបតទៅវិញ ហើយធ្វើតាមនូវអ្វីដែលម៉ាក់ៗនាំលេង អាចនិយាយបានថាត្រូវចិត្តអ្នកជាម្ដាយគេណាស់ ព្រមទាំងមានសរសេរប្រយោគថា “ភាពព្យាយាមនៅទីណា ភាពជោគជ័យក៏នៅទីនោះ! #silasezralee”
រឿងនេះធ្វើអោយអ្នកគាំទ្រប្រជែងគ្នាចូលមកជូនបេះដូងអោយគ្រប់ៗគ្នា ហើយក៏មានមិត្តសម្លាញ់របស់ម៉ាក់ៗក្នុងវិស័យសិល្បៈជាច្រើននាក់ទៀតមកប្រាប់ថាលង់ស្រលាញ់កំលោះតូចម្នាក់នេះដូចគ្នា
អត្ថបទដោយ : នីត្តា





















