ដើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកមិនឈប់ឈរសម្រាប់តារាស្រី៤រូប គឺ Jisoo, Jenny, Rose និង Lisa BLACKPINK ជាក្រុមចម្រៀងស្រីដ៏ល្បីមួយក្រុមមកពី YG Entertainmentដែលពេលនេះទៅប្រគុំតន្ត្រីនៅក្រៅប្រទេស ជាមួយគ្នានេះ Sports Seoul រាយការណ៍ថា BLACKPINK នឹងមិនចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ក្នុងស្រុកសម្រាប់ឆមាសទីពីរនៃឆ្នាំនេះរហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។ ថ្មីៗនេះ Lisa BLACKPINK កំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកគាំទ្រ បន្ទាប់ពីនាងបានផ្តល់បទសម្ភាសន៍តាមវិទ្យុអាមេរិក។
Lisa បាននិយាយថា ‘មានខ្មោចនៅក្នុងកន្លែងស្នាក់នៅ’ ដោយសារតែធុងសំរាមអាចបើក និងបិទដោយខ្លួនឯងរៀងរាល់ 5-10 នាទី ដែលគ្មាននរណាម្នាក់ ឬមានឆ្មា ឬឆ្កែនៅទីនោះទេ។ ប៉ុន្តែនាងលែងខ្លាចវិញព្រោះនាងគិតថាខ្មោចអផ្សុកគ្មានអ្វីធ្វើទៅលេងសំរាម ធ្វើឲ្យអ្នកគាំទ្រទប់ចិត្តមិនបានស្តាប់ហើយទប់សើចមិនបាន។ វាជារឿងខ្មោចដែលមើលទៅមិនគួរឱ្យខ្លាចតែក៏គួរឱ្យអស់សំណើច។








