ច្បាស់ជាកក្រើកមិនខាន! បើសិន Yaya បានចាប់ដៃគូសម្ដែងជាមួយនឹង Bella

បន្ទាប់ពីតារាស្រីរូបស្រស់ Yaya បានបង្ហាញថ្វីដៃសម្ដែងជាកូនភ្លោះដ៏ប៉ិនប្រសប់ក្នុងរឿង “Klin Kasalong” រូបនាងត្រូវបានមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ក៏ព្រោះតែនាងសម្ដែងបានយ៉ាងសាកសម បើទោះជានាងត្រូវសម្ដែងច្រើនតួអង្គក្នុងពេលតែមួយក៏ដោយ។

 

នៅពេលដែលឃើញ Yaya សម្ដែងបានយ៉ាងល្អជាមួយតួអង្គកូនភ្លោះ ក៏បានធ្វើឲ្យទស្សនិជនជាច្រើននឹកឃើញដល់តួអង្គនាង ការ៉ាកេត ដែលសម្ដែងដោយតារាស្រី Bella ក្នុងរឿង “បុព្វេសន្និវាស” ក៏ព្រោះថាមានចរិកឆ្នាស់ឆ្នើម ដូចតួអង្គមួយដែល Yaya បានសម្ដែងដែរ។ មិនតែប៉ុណ្ណោះមានអ្នកគាំទ្រក៏បានបញ្ចេញមតិថា បើតួអង្គឆ្នាស់ឆ្នើមទាំងពីរប៉ះគ្នាច្បាស់ជាល្អមើល និងកក្រើកជាមិនខាន។ ជាងនេះទៅទៀតបណ្ដាអ្នកគាំទ្រក៏ចង់ឃើញតារាស្រីដែលមានទេពកោសល្យទាំងពីររូបនេះមានឱកាសបានសម្ដែងរឿងភាគជាមួយគ្នាថែមទៀតផង។

 

តើប្រិយមិត្តចង់អោយតារាស្រីដ៏មានទេពកោស្យទាំងពីរសម្ដែងរឿងភាគជាមួយគ្នាអត់?

ប្រភព៖ ThaiUpdates

អត្ថបទដោយ៖ ស្រីពេជ្រ