ទីបំផុតគូសម្ដែងវ័យក្មេងAugust-Namfah ដែលហ្វេនៗរងចាំជាយូ!ចាប់ដៃគ្នាម្ដងទៀតសម្រាប់រឿងភាគថ្មី

 កាលពីម្សិលមិញថ្ងៃទី ១១ ខែវិច្ឆិកា August Vachiravit និង Namfah Thunyaphaបានគ្រងឈុតសម្លៀកបំពាក់សមគ្នាសម្រាប់តួថ្មីរបស់ពួកគេក្នុងរឿងភាគថ្មី “Ruk Thum Tung” ។ Namfah Thunyaphat ត្រូវ​បាន​សម្ដែង​ជា​កូន​ស្រី​ក្នុង​ត្រកូល​អ្នក​មាន។ មុន​នឹង​ក្លាយ​ជា​តួឯក​ស្រី​ក្នុង​រឿង​នេះ នាង​ត្រូវ​ផ្លាស់​ទៅ​ភូមិ​តូច​ដើម្បី​ស្វែង​យល់​ពី​ជីវិត និង​ស្នេហា។
នៅ​កន្លែង​នោះ​នាង​បាន​ជួប​បុរស​សង្ហា​ម្នាក់​ដែល​សម្តែង​ដោយ August Vachiravit។ តាម​សេចក្តីរាយការណ៍​ថា រឿង​នេះ​នឹង​ផលិត​ដោយ​រឿង Love Drama ។ កន្លង​មក​ផលិតកម្ម​នេះ​បាន​ផលិត​រឿង​ភាគ​ល្បីៗ​ជា​ច្រើន​រឿង​រួម​មាន​រឿង “Aye, Khoi Hug Jao”, “Praomook”, “Sorn Ngao Ruk”, “Tra Barb See Chompoo” និង​រឿង​ជា​ច្រើន​ទៀត។
After Footer (Active) - damrei Mr1 Zone2