Chompoo Araya ចែកចាយរូបភាពស្រស់ស្រាយរបស់អូន Gal ក្នុងថ្ងៃឈប់សម្រាក ហ្វេនៗនាំគ្នាចុចឡាយអោយបែកមេដៃចោលព្រោះតែភាពគួអោយស្រលាញ់របស់កូនពៅ
តាំងតែមានកូនពៅស្រី Abigail របស់អ្នកម៉ាក់កំពូលសម្រស់យ៉ាង Chompoo Araya មើលទៅដូចជាសប្បាយរីករាយនិងការតុបតែងខ្លួនអោយកូនស្រីម៉ាអស់ដៃ អាចមើលបានតាមរយៈ IG ផ្ទាល់ខ្លួនរបស់អ្នកម៉ាក់ Chompoo ដែលតែងតែយកមកបង្ហោះបង្អួតកូនស្រីពៅ ក្នុងឈុតហ្វេសិនដ៏គួអោយស្រលាញ់ អោយបណ្ដារម៉ាក់ៗអ្នកស្រលាញ់ក្មេងបានមើលត្រជាក់ចិត្តជាប់រហូត
ជាក់ស្ដែង Chompoo បានបង្ហោះរូបភាពស្រស់ស្រាយក្នុងថ្ងៃឈប់សម្រាក ជាមួយនិងភាពគួអោយស្រលាញ់របស់អូន Abigail ក្នុងឈុតខោវអាវក្រឡេក្រឡាបូករួមជាមួយនិងបួកដូចគ្នាថែមទាំងមានត្រចៀកដូចកូនឆ្មាទៀត ព្រមទាំងមានអមជាមួយប្រយោគជា emoji រូបអាវជើងសត្វ និងរូបបេះដូង តាមស្ទាយការតុបតែងរបស់អ្នកម៉ាក់
រឿងនេះហ្វេនៗដែលបានឃើញហើយក៏ប្រញាប់ចូលទៅចុចឡាយអោយភ្លាមៗថែមទាំងមានបង្អាប់កូន Abigail ទៀតថា ជាកូនខ្លាតូចគួអោយស្រលាញ់ខ្លាំងណាស់
អត្ថបទដោយ : នីត្តា
















