ម្តាយឪពុកគ្រប់គ្នារមែងចង់អោយកូនៗរបស់ខ្លួនមានអនាគតដែលល្អប្រសើរមានអ្នកចូលចិត្ត មានអ្នកចាំស្ងប់ស្ងែងផ្តល់កំលាំងចិត្តអោយ មិនខុសអ្វីពីគ្រួសាររបស់លោកមហាសេដ្ឋី Nottvisrut និងអ្នកនាង Chomismaterilgirl ឡើយសព្វថ្ងៃនេះទាំងពីរនាក់ខិតខំប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីអោយប្រាកដចិត្តថាកូនៗទទួលបានរបស់ដែលពួកគេចង់បាន។ កន្លងមកទស្សនិកជននាំគ្នាទាយថាគ្រួសារអ្នកធ្វើធុរកិច្ចនេះនឹងបណ្តុះបណ្តាលកូនចៅអោយក្លាយជាអ្នកស្នងតំណែងមកគ្រប់គ្រងក្រុមហ៊ុនបន្ត ដឹងអីថ្ងៃនេះតារាស្រីបង្ហើបប្រាប់ថាមិនមែនទេតាមពិតទៅលោក Nottvisrut កំពុងដាក់មនោគមន៍អោយកូនប្រុសទាំងពីរចាប់អាជីពនេះ!

នៅក្នុងកម្មវិធី 3 Zaap វគ្គចុងក្រោយសម្រាប់សប្តាហ៍នេះកំឡុងពេលជជែកគ្នាជាមួយពិធីកររួមកម្មវិធីហើយអ្នកនាង Chomismaterilgirl ប្រាប់ថាខ្លួននាងផ្ទាល់នាងមិនចង់បង្ខំកូនៗឡើយ អោយពួកគេស្គាល់ច្រើនយ៉ាង ពួកគេចូលចិត្តអ្វីចង់ធ្វើអ្វីអោយសម្រេចចិត្តនិងជ្រើសរើសដោយខ្លួនឯង ប៉ុន្តែប៉ាប៉ាមិនគិតចឹងទេគាត់ចង់អោយកូនបងៗទាំងពីរនាក់ក្លាយជាអ្នកកីឡាជំនាញ។ តារាស្រីបន្តទៀតថាពេលនេះលោក Nottvisrut ចាប់ផ្តើមផ្សាំកូនៗអោយដើរផ្នែកកីឡាជាបណ្តើរៗ គាត់នាំ អូនសាយហ្វា អូនផាយុ អោយទៅស្គាល់ ទៅហាត់សមហើយសព្វថ្ងៃនេះ។

ស្តាប់លឺហើយទស្សនិកជនគាំទ្រគំនិតរបស់ប៉ាប៉ាយ៉ាងពេញទំហឹងព្រោះតាមខ្លីបវីដេអូ និងរូបភាពដែលបានបង្ហោះចូលក្នុងបណ្តាញសង្គមទាំងអស់គ្នាសង្កេតឃើញថាអូន “សាយហ្វា ផាយុ” ចូលចិត្តខាងនឹងដែល។ បើគ្រប់យ៉ាងកើតឡើងតាមក្តីស្រម៉ៃរបស់លោក Nottvisrut មែននោះ មិនយូទេទស្សនិកជននឹងបានមានមោទនភាពអោយជាតិថៃជាមួយជ័យជំនះរបស់កីឡាជាតិលើសង្វៀនកីឡាអន្តរជាតិជាក់ជាមិនខាន។
អត្ថបទដោយ សា



