បានក្លាយជារឿងដែលធ្វើអោយទស្សនិកជនថៃភ្ញាក់ផ្អើលហើយនាំគ្នាផុសនិយាយតៗគ្នារហូតក្លាយជាពត៌មានធំមួយទៀតហើយ សម្រាប់អាថ៌កំបាំងដែលលោក pokmindset មិនដែលលឺពីសម្បត្តិទាំងអស់នេះពីមុនមក។ ចុងក្រោយតារាប្រុសតក់ស្លុតព្រោះទើបតែដឹងថាឪពុករបស់ខ្លួនជាម្ចាស់កោះធំៗចំនួន ៥ ផ្សេងគ្នានៅលើ Maldives។

នៅក្នុងកម្មវធី YouTube “ป๊อกกี้ on the run” តែទើបចេញផ្សាយអោយមើលកាលពីម្សិលមិញនេះ ឪពុករបស់លោក pokmindset បានមកចូលរួមធ្វើជាភ្ញៀវកិត្តយសរៀបរាប់ប្រាប់ពីការបើកធុរកិច្ចទាក់ទងនឹងសណ្ឋាគា។ ក្រៅពីបើកសណ្ឋាគាជាច្រើននៅប្រទេសថៃ លោក “សិទ្ធគាត” បានទិញដី ទិញកោះជាច្រើនកន្លែងផ្សេងទៀតដើម្បីសាងសងធ្វើជាកន្លែងស្នាក់ប្រណិតៗសម្រាប់ភ្ញៀវទេសចរណ៍។

ក្នុងនោះរួមមាននៅលើប្រជុំកោះ Maldives ផងដែលគាត់ប្រាប់ថាគាត់ទិញកោះ ៥ នៅទីនោះ ធ្វើអោយកូនប្រុសបង្កើតភ្ញាក់ព្រឺតព្រោះទើបលឺជាលើកដំបូង កន្លេងមកលោក pokmindset ដឹងត្រឹមថាពេលនេះគាត់គ្រប់គ្រងសណ្ឋាគាពីរនៅ Maldives មិនដែលដឹងថាឪពុករបស់ខ្លួនមានលាក់កោះចំនួនបីទៀតសោះឡើយ។ វីដេអូកម្មវិធី YouTube លើកនេះធ្វើអោយអ្នកតាមដាន និងអ្នកគាំទ្រព្រឺសម្បុរជាមួយភាពមានបានរបស់គ្រួសារ Pok-Magie ជាខ្លាំង។
អត្ថបទដោយ សា



