លោក Twopee ទើបតែចេញបទចម្រៀងថ្មីអត្ថន័យលួងលោមធ្វើអោយទស្សនិកជនសប្បាយរីករាយ និងសង្ឃឹមថាគាត់អាចត្រឡប់ទៅត្រូវរ៉ូវគ្នាជាមួយមិត្តស្រី ប៉ុន្តែថ្ងៃនេះឃើញវីដេអូរបស់កញ្ញា ladiiprang ហើយហ្វែនខ្លាប់បាក់ទឹកចិត្តស្តូកតែម្តង!

តារាស្រីផុសវីដេអូដែលនាងបានកាន់បាច់ផ្កាធ្វើដំណើរទៅ Suprise មនុស្សពិសេសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ម្ចាស់ចិត្តរបស់ខ្ញុំ 🐰🫶🏻” ដំបូងឡើយនៅពេលមិនទាន់បានឃើញមុខតារាចម្រៀងប្រុសល្បីទស្សនិកជននាំគ្នាបុកពោះជាខ្លាំងព្បារម្មណ៍ថាកញ្ញា ladiiprang ព្រោះទាំងពីរនាក់អោបថើបគ្នាស្និទ្ធស្នាលជាខ្លាំង។

ប៉ុន្តែបន្ទាប់មកទៀតហ្វែនខ្លាប់ធូទ្រូងវិញក្រោយពេលបានដឹងថាម្នាក់នោះជាលោក @birdthongchai តារាចម្រៀងល្បីអមត:របស់ប្រទេសថៃ កាត់ជាមនុស្សប្រុសដែលតារាស្រីគ្រប់គ្នាលង់ស្រលាញ់ហើយហ៊ានអោយអោបថើបតាមចិត្ត។ សរុបមកមិនមែនអ្វីអោយបារម្មណ៍ទេ ទាំងអស់គ្នាអាចនៅសង្ឃឹមថាលោក Twopee និងកញ្ញា ladiiprang អាចត្រឡប់មករកគ្នាវិញបាន។
អត្ថបទដោយ សា



