មិនចុះអេតាស៊ីវិល 🤒🤒!! តារាស្រី pattieung អោយសម្ភាសន៍ពីជីវិតក្រោយអាពារហ៍ពិពារហ៍!

បណ្តើរគ្នាចូលពិធីមង្គលការមានពីរសប្តាហ៍ហើយសម្រាប់គូស្នេហ៍របស់លោក danworrawech និងកញ្ញា pattieung ដែលស្រលាញ់មើលចិត្តមើលថ្លើម១៣ឆ្នាំទើបសម្រេចចិត្តធ្វើជាស្វាមីភរិយានឹងគ្នា។ ចុងក្រោយតារាស្រីចេញមុខនិយាយពីជីវិតរបស់ខ្លួនក្រោយពេលរៀបការថាមិនមានអ្វីប្រែប្រួសសូម្បីបន្តិច ធ្វើអោយអ្នកគាំទ្រគិតច្រើនទៅរកផ្លូវដែលមិនសូវវិជ្ជមាន។
ថ្មីៗនេះអ្នកនាង កញ្ញា pattieung បានធ្វើដំណើរទៅចូលរួមកម្មវិធី Event មួយហើយបានអោយសម្ភាសន៍ថាក្រោយពេលរៀបការហើយមិនមានអ្វីប្រែប្រួលទាំងអស់ នាងនៅផ្ទះជាមួយម្តាយដដែលមិនទាន់បានចេញទៅប្រើប្រាស់ជីវិតគ្រួសារថ្មីអ្វីឡើយ។ ចំណែកអារម្មណ៍ជាមួយលោក danworrawech វិញក៏មិនមានអ្វីពិសេសជាមុនឡើយប្រហែលអាចមកពីទាក់ទងគ្នាបានច្រើនឆ្នាំទេដឹងបានមិនមានអារម្មណ៍អ្វីទាំងអស់គ្រប់យ៉ាងគឺធម្មតា។
លើសពីនោះទៅទៀតតារាស្រីបានប្រាប់ថាមិនទាន់បានចុះសំបុត្រអេតាស៊ីវីលតាមច្បាប់អោយបានត្រឹមត្រូវជាមួយគ្នាឡើយ ដោយអោយមូលហេតុថាមកពីមិនទាន់បានថ្ងៃពាលាល្អ។​ ចម្លើយរបស់អ្នកនាង pattieung បានធ្វើអោយទស្សនិកជនមិនសប្បាយចិត្តអាណិតព្រោះមើលទៅជីវិតអាពារហ៍ពិពារហ៍របស់នាងហាក់ដូចជាខុសធម្មតាបន្តិច។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា