អីយ៉ាពន្លឺនៃអនាគតកូនប្រសារច្បាស់ណាស! Baifern ទៅចូលរួមខួបកំណើតម៉ាក់របស់កំលោះរូបសង្ហា Nine Napat កៀកកើយគ្នាមិនធម្មតាទេ! មានរូបភាព
មានសកម្មភាពនិងរូបដ៏គួអោយស្រលាញ់មកអោយឃើញជារឿយៗចំពោះភាពស្និតស្នាលរបស់ Baifern Pimchanok និង អ្នកម៉ាក់ Moo Pimpaka អ្នកម៉ាក់ជាទីស្រលាញ់របស់លោក Nine Napat ដោយមុននេះម៉ាក់ៗក៏ទើបតែផុសជូនពរថ្ងៃខួបកំណើតរបស់ Baifern
ជាក់ស្ដែងអ្នកម៉ាក់ Moo Pimpaka បានផុសរូបភាពដ៏សែនកក់ក្ដៅនិងគួអោយស្រលាញ់ នៅពេល Baifern មកចូលរួមជូនពរថ្ងៃខួបកំណើតរបស់អ្នកម៉ាក់ ដោយសរសេរប្រយោគថា
“ខួបកំណើតឆ្នាំនេះម៉ាក់សុំសើចអោយខ្លាំងបន្ទិចហើយណា 55555….. thank you @allybunnyruth @baifernbah @fernzzupar @plaboopr @applebehappy @naphat_nine”
រឿងនេះធ្វើអោយហ្វេនៗចូលមកចុចឡាយពីភាពគួអោយស្រលាញ់នេះច្រើនណាស់
អត្ថបទដោយ : នីត្តា















