បែកធ្លាយរូបមុនកែសម្រស់បរវកញ្ញា Miss Grandថៃឆ្នាំនេះ នាំឲមានការប្រៀបធៀប….

ការប្រកួតស្វែងរកម្ចាស់មង្កុដ Miss Grand Thailand 2022 បានបញ្ចប់ទៅជាច្រើនខែហើយ ហើយអ្នកដែលទទួលបានជ័យជំនះឈ្នះការប្រកួតក្លាយជាបវរកញ្ញា Miss Grand Thailand ឆ្នាំនេះបានទៅលើបវរកញ្ញាស្រី Engfa Waraha។

បវរកញ្ញា Engfa Waraha ទម្រង់មុខស្រស់ស្អាត រូបរាងសមសួនមានភាពជឿជាក់សាកសមនឹងតំណែង Miss Grand Thailand 2022 ធ្វើឲទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនក្នុងប្រទេសថៃ។ ហើយថ្មីៗនេះរូបភាពរបស់នាងមុនពេលចូលប្រកួតជារូបមុនពេលធ្វើការកែកុនសម្រស់បន្ថែមរបស់នាងត្រូវបាន ចែកចាយក្នុងបណ្ដាញសង្គម ធ្វើឲមានការប្រៀបធៀប។ យ៉ាងណាក៏ដោយរូបទាំងនេះមិនបានធ្វើឲប្រជាប្រិយភាពរបស់ Engfa ធ្លាក់ចុះនោះទេ មានតែអ្នកសសើរថារូបនាងមុនចូលប្រកួតកាលពីវ័យជំទង់ក៏ស្រស់ស្អាតសមវ័យផងដែរ ថែមបវរកញ្ញា Engfa ខ្លួនឯងផ្ទាល់គឺជាអ្នកប្រាប់ថាខ្លួនធ្លាប់កែកុនសម្រស់មែននិងមិនដែលលាក់បាំងពីអតីតកាលរបស់ខ្លួននោះឡើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ