ជាតារាសម្ដែងជួរមុខរបស់ប្រទេសពិតៗ សម្រាប់តារាស្រីទាំងពីររូបនេះ Ann Thongprasom និងអ្នកម៉ាក់កូនមួយសែនពូកែយ៉ាង Aff Thaksorn
ដូចសកម្មភាពជាក់ស្ដែងដែល Ann បានមកជប់លៀងថ្ងៃខួបកំណើតរបស់ Aff ដោយខាង Aff បានផុសរូបភាពនិងវីដេអូនៅក្នុង IG អមជាមួយប្រយោគថា
“នៅពេលបង Ann ជប់លៀងថ្ងៃខួបកំណើតអោយបង Pop ហើយ Aff ត្រូវបាន surprise ថ្ងៃខួបកំណើតវិញដូចគ្នា អគុណខ្លាំងណាស់ចា សប្បាយ ហើយក៏ឆ្អែត ឆ្ងាញ់ណាស់ ហើយអ្វីដែលយើងនិយាយក្នុងយប់នេះ ជារឿងសំងាត់ណាចា @annethong # Pop អ្នកអត់មាន IG”
អាចនិយាយបានថាយូរណាស់ទើបបានឃើញបែបនេះម្ដង ជាពិសេស Aff និង Ann ប្រាប់ថា “ផឹកកាចជាងបងទៅទៀត” ចំណែកឯអ្នកគាំទ្រនៅពេលដែលបានឃើញហើយ នាំគ្នាប្រញាប់ចូលទៅសើចសប្បាយរីករាយជាមួយអ្នកទាំងពីរច្រើនព្រោងព្រាតហើយថែមទាំងប្រាប់ទៀតថា មិនគួអោយជឿទេថាចេះផឹកចឹងទេ
អត្ថបទដោយ : នីត្តា






















