សុំធ្វើក្រមុំមួយថ្ងៃហើយ! Sririta បង្ហាញខ្លួនក្នុងឈុតហែលទឹកដ៏សែនស៊ិចស៊ីថែមទាំងថ្លៃថ្នូរខ្លាំងណាស់! មានរូបភាព
ទើបតែប្រមូលសមាជិកគ្រួសារទៅដើរលេង សម្រាប់គ្រួសារតារាស្រីរូបស្រស់ Sririta Jensen ជាមួយស្វាមីរូបសង្ហា Korn Narongdej រួមជាមួយកូនប្រុសសំណព្វចិត្តយ៉ាងអូន Kawin ក្នុងការធ្វើដំណើរទៅលេងកោះសាម៉ុយយ៉ាងសប្បាយរីករាយ
ក្រៅពីរូបភាពជាលក្ខណៈគ្រួសារដ៏កក់ក្ដៅហើយ ដំណើរកំសាន្ដនេះយើងនៅបានឃើញអ្នកម៉ាក់រូបស្រស់សុំគេចពីកូនធ្វើជាក្រមុំបង្អួតរាងស៊ិចស៊ីជាមួយឈុតហែលទឹក ថ្វីត្បិតតែមិនបង្អួតខ្លាំងតែក៏ដុតចិត្តរោលរាលណាស់ដែរ ដូចជាស្ទាយអង្គុយថតរូបបង្ហាញខ្នងសម៉ត់រោង ញញឹមស្រស់ស្រាយពេញទៅដោយមន្ដស្នេហ៍
រឿងនេះអាចនិយាយបានថាទោះជាស្ទាយណាក៏នាងទទួលបានទាំងអស់ ស្អាតហើយថ្ងៃថ្នូរទៀតផង
អត្ថបទដោយ : នីត្តា






























