មានរឿងអ្វីកើតឡើង!? តួឯកស្រី TOP របស់បុស្តិ៍លេខ៣ជួបបញ្ហារហូតត្រូវទៅជួបអ្នកចិត្តបំបាត់!

ជាតួឯកស្រីមានរាងតូចគួរអោយស្រលាញ់ម្នាក់ទៀតដែលបានចាប់កំណើតក្នុងវិស័យសិល្ប:និងជា “ណែតអាយដល” ជំនាន់ដំបូងៗរបស់បុស្តិ៍លេខ៣សម្រាប់កញ្ញា toeyjarinporn តារាស្រីក្នុងក្តីស្រម៉ៃរបស់បុរសជាច្រើននាក់ទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសព្រោះភាពខ្យូតគួរអោយខ្នាញ់ និងសមត្ថភាពសម្តែងមិនចាញ់នរណារបស់នាង។
ចុងក្រោយអ្នកគាំទ្រតក់ស្លុតជាខ្លាំងពេលដែលបានដឹងថាតារាស្រីដែលតែងតែញញឹមអោយមនុស្សគ្រប់គ្នាត្រូវប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត។​ នៅក្នុងកម្មវិធី Event មួយកញ្ញា toeyjarinporn បានបើកចិត្តនិយាយជាមួយខាង Nine Entertainment ថាមួយរយ:ចុងក្រោយនេះនាងទទួលការងារច្រើនមានរឿងភាគថ្មីពីររឿងជាន់គ្នាដែលត្រូវសម្តែងជាតួឯកស្រីដែលមានចរិកលក្ខណ:ខុសគ្នាដាច់ លើសពីនោះទៅទៀតនាងត្រូវផ្លាស់ប្តូរអារម្មណ៍ភ្លាមៗពេលត្រូវចេញការងារ Presenter ផ្សេងៗ។
ការត្រូវផ្លាស់ប្តូរចរិកលក្ខណ: ផ្លាស់ប្តូរអារម្មណ៍ទៅមកៗបែបនេះធ្វើអោយនាងក្លាយជាមនុស្សដែលចាប់ផ្តើមមានផ្លូវចិត្តមិននឹងន ចាប់ផ្តើមមានបញ្ហារឿងគេងកាន់តែធ្ងន់ទៅៗរហូតត្រូវទៅរកអ្នកចិត្តបំបាត់ដើម្បីជួយ។ នៅក្នុងបទសម្ភាសន៍តារាស្រីបានបញ្ជាក់ថាស្ថានភាពរបស់នាងនៅមិនទាន់ធ្ងន់ធ្ងរដល់ថ្នាក់ទៅជួបគ្រូពេទ្យចិត្តវិទ្យាទេ គ្រាន់តែនៅត្រូវការមនុស្សដែលនាំនាងអោយនិយាយរឿងក្នុងចិត្តទាំងអស់ចេញមក។​

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា