បានក្លាយជា Net Idols អាយុ៧ខែដោយមិនដឹងខ្លួនតែម្តងហើយសម្រាប់អូន Abigail កូនស្រីទីបីរបស់អ្នកនាង chomismaterialgirl ដែលមិនថាធ្វើអ្វី តែងខ្លួនបែបណានាងរមែងទទួលបានការគាំទ្រ ពាក្យសសើរ ក៏ដូចជាក្តីស្រលាញ់ជា like និង Comment ពីរមនុស្សរាប់សែននាក់ពីទូទាំងប្រទេសជានិច្ច។

ចុងក្រោយអ៊ិនស្តាក្រាមរបស់អ្នកនាង chomismaterialgirl ពោពេញដោយខមមិនរូបបេះដូង និងសារសសេរបង្ហាញពីចិត្តខ្នាញ់ដោយសារកូនស្រីរបស់នាងគួរអោយស្រលាញ់ខ្លាំងពេក។ ថ្ងៃនេះអូន Abigail បង្ហាញឈុតពណ៌ស ថ្មី ម៉ូតសក់ថ្មីដែលធ្វើអោយជាងចំណានប្រចាំរបស់អ្នកម្តាយ ព្រមជាមួយទឹកមុខញញឹមដែលធ្វើអោយបេះដូងរបស់គ្រប់គ្នារលាយមួយរំពិចដែលបានឃើញ។

ភាពរស់រាយគួរអោយស្រលាញ់នេះបានធ្វើអោយ អាប៊ីហ្កេល ក្លាយទៅជា Net Idols ជំនាន់ថ្មីរបស់វិស័យសិល្ប: និងវិស័យហ្វាសសិនរបស់ប្រទេសថៃទាំងនៅជាទារក។ បច្ចុប្បន្ននេះមានអ្នកតាមដាននៅក្រៅប្រទេសច្រើនណាស់ដែលតាមដានកូនស្រីរបស់អ្នកនាង chomismaterialgirl យ៉ាងយកចិត្តទុកដាក់ និងទាំងចិត្តស្រលាញ់ងប់ងល់។
អត្ថបទដោយ សា



