ទីបំផុតក៏មិនអាចបដិសេធន៍ Baifern ឆ្លើយតបហើយចំពោះរឿងឋានៈជាមួយ Nine Napat បន្ទាប់ពីរៀងរាល់ឆ្នាំតែងតែឃើញនាងធ្វើរឿងមួយនេះអោយម៉ាក់ខាងប្រុស! មានវីដេអូ
បើសិនជាមានច្បាស់អួតហើយ Baifern Pimchanok ប្រកាសថានៅទំនេរអស់រយៈពេល 4 ឆ្នាំ នៅតែមិនទាន់មានបុរសម្នាក់ចូលមកសាសង តែជាកូនសំណព្វរបស់ម៉ាក់ Nine Napat
ប្រធានបទខ្សឹមខ្សៀវពិតជាមិនធម្មតាមែន សម្រាប់តារាសម្ដែងស្រីរូបស្រស់យ៉ាង Baifern Pimchanok ខណៈពេលនាងមកចូលរួមក្នុងកម្មវិធីសម្ភោធបើកភ្លើងដើមគ្រីស្មាស ក្នុងកម្មវិធី entralwOrld Embracing Happiness 2023 ទីលាន Square A ទល់មុខផ្សារទំនើប Central World សាម៉ីខ្លួនបានចេញមកបើកចិត្តនិយាយថា
“ខួបកំណើតម៉ែ Mu ទើបផ្ញើរខេកទៅជូន ទៅចូលរួមអបអរស្ទើរតែរាល់ឆ្នាំស្រាប់ទៅហើយ កាដូផ្សេងទៀតមិនមានទេ អ្នកគាំទ្រច្រើនទើបក្លាយជាកូនស្រីម៉ែម្នាក់ទៀត ម៉ែគាត់ស្រលាញ់ខ្លាំងណាស់ កូនរបស់ម៉ែស្រលាញ់ឬអត់ទាល់តែទៅសួរគាត់ខ្លួនឯងណាចា ក៏ស្និតស្នាលគ្នា ត្រូវតែស្និតហើយចា អាចឆ្លងផុតពាក្យថាមិត្តឬអត់ គឺស្និតបែបនេះមកតាំងតែពីដើមមកហើយ យើងធ្វើបែបនេះតាំងតែយូរណាស់ហើយ 4-5ឆ្នាំមកហើយ”
“ម៉ែគាត់មិនបានថាអ្វីនោះទេ តែថានំខេកដូចជាមិនសូវដូចម៉ែទេ fern”
“ម៉ែហៅថាកូនប្រសារតាំងតែយូរមកហើយចា ខ្ញុំហើយនិងយាយក៏នាំគ្នាញោះម៉ែ ញោះគាត់ ម៉ែគាត់មិនដែលកាចដាក់ពួកខ្ញុំទេ គាត់ចិត្តល្អណាស់”
“អ្នកគាំទ្រដាក់សម្ពាធទេ គឺអត់ទេ វាយូរហើយ ក្រោយៗមកនេះក៏លែងមានអ្នកជំរុញទៀតហើយ ពួកខ្ញុំអស់សំណើចច្រើនជាង ឃើញមកជាយូរហើយ ខមិនច្រើនណាស់ គឺវាគ្រាន់តែជាការស្និតតាមភាសាអ្នកស្និតស្នាលហើយក៏តាំងពីដើមយូរមកហើយពិតមែន”
“មិនដែលមាននរណាចូលមកសួរនាំអីពិតមែន ជាមនុស្សធ្វើការងារច្រើន ជាមនុស្សសង្គមថតរឿង ជួបតែមិត្តភ័ក្ដតែប៉ុណ្ណោះ ប្រកាសមក 4ឆ្នាំហើយក៏នៅតែមិនទាន់ឃើញមាននរណាចូលមក”
អត្ថបទដោយ : នីត្តា
























