ប្លែកប្លែក!! តារាស្រី pinkysavika សសេរសាផុសចូលអ៊ិនស្តាក្រាមចម្លែកធ្វើអោយទស្សនិកជនសង្ស័យថាមានរឿងអ្វីកើតឡើង!

ទស្សនិកជននៅរងចាំស្តាប់សេចក្តីសម្រេចរបស់ក្រុមភ្នាក់ងារសឺបអង្កេតនៅឡើយទេ សម្រាប់ករណីដែលតារាស្រី pinkysavika ត្រូវគេចាប់ឃុំ រងចាំទទួលទោសពីរឿងក្តី Forex 3D ទាំងហាមមិនអោយជួបនរណាទាំងអស់ ។ ថ្មីៗនេះទស្សនិកអាចមានឧកាសចូលសម្តែងចិត្តនឹក ក្តីបារម្មណ៍ដែលពួកគេមានចំពោះតារាស្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រោះនាងចាប់ផ្តើមចូលផុសរូបផុសសារផ្សេងៗចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនដែលត្រូវគេផ្អាកមិនអោយផុសតាំងពីថ្ងៃកើតហេតុនោះ។
ចុងក្រោយកញ្ញា pinkysavika ​ផុសសារថ្មីធ្វើអោយទស្សនិកជនបារម្មណ៍ និងសង្ស័យថាកំពុងមានរឿងមិនល្អកើតឡើងធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់នាងនាពេលបច្ចុប្បន្ននេះ។ តារាស្រីបានផុសរូបដែលមានសសេរជាអក្សរថា “one day someone is going to hug you so tight, that all your broken pieces will stick back together”។
បណ្តាលអោយមិត្តភក្តិ និងហ្វែនខ្លាប់ជ្រួលច្របល់ចង់ដឹងថានៅក្នុងមន្ទីឃុំឃាំងមានរឿងអ្វីកើតឡើង? រឿងក្តីForex 3Dនឹងទៅជាយ៉ាងណា? ហើយចុងកញ្ញា pinkysavika នឹងមាននរណាចូលមកជួយដូចក្នុងសាររបស់នាងដែលទើបតែបានផុសនោះទេ?​ គ្រប់គ្នាសង្ឃឹមថាសារចុងក្រោយមួយនេះគឺជាប្រផ្នូរល្អ តារាស្រីមានសុវត្ថិភាព មានក្តីសុខ ហើយអាចចេញមុខជួបមហាជនក្នុងពេលឆាប់ៗ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា