ល្បីពេលគេរករឿង!! លោក​ Kanchai កំពុងជួបគ្រោះព្រោះមានមនុស្សច្រើនណាស់ដែលប្រកាសធ្វើសត្រូវជាមួយ!

កំពុងក្លាយជាពិធីករក្នុងដួងចិត្តរបស់មនុស្សស្លូតត្រង់ និងជាពិធីករដែលឆ្នើមបំផុតនៅក្នុងវិស័យពត៌មានថៃសម្រាប់លោក Kanchai បុរសដែលធ្វើអោយរឿងក្តីអយុត្តិធម៌ជាច្រើនលាតត្រដាងឡើងហើយរកបាននូវសន្តិភាព និងយុត្តិធម៌ជាច្រើនអោយប្រជាជនថៃជាច្រើននាក់។ ប៉ុន្តែអំពើល្អមិនបានជួយអោយមនុស្សទាំងអស់គោរពស្រលាញ់នោះឡើយ ពេលនេះលោក Kanchai ទទួលបានពាក្យគំរាមកំហែងធ្វើបាប ពាក្យបណ្តឹងជាច្រើនសន្ធឹកសន្ធាប់ពីមនុស្សមួយចំនួន។​

ថ្មីៗនេះនៅក្នុងកម្មវិធី 3 Zaap ក្នុងវគ្គដែលមានគ្រូមើលរាសីមកចូលរួមជាភ្ញៀវកិត្តយស ពិធីករប្រុសនិយាយចេញមុខនិយាយដោយខ្លួនឯងថាពេលនេះខ្លួនមានមនុស្សច្រើនណាស់ប្រកាសចង់ធ្វើសត្រូវ គាត់ធ្វើអ្វីក៏ខុសត មិនធ្វើក៏ខុស មិនថាធ្វើអ្វីម្នាក់នោះស្អប់គាត់គ្រប់រឿងហើយប្រកាសចង់ធ្វើសង្គ្រាមជាមួយយ៉ាងដាច់អហាំងកា។
យោងតាមពត៌មានផ្សេងៗកន្លងមក អ្នកដែលមិនចូលចិត្តហើយកំពុងតាមរករឿងលោក Kanchai ពេលនេះអាចជាក្រុមមនុស្សដែលនៅពីក្រោយខ្នងរឿងក្តីធំៗ ផ្សេងៗ ដែលកំពុងត្រូវសង្គមនិងច្បាប់តាមចាប់ ដាក់វិន័យរឹតបន្តឹងជាងមុនបន្ទាប់ពីមានឈ្មោះនិងវត្តិមាននៅក្នុងកម្មវិធី Hone Krasae របស់ពិធីករល្បី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយសា