លង់ម៉ែ aff_taksaorn ម្នាក់ទៀតរួចរាល់!! ពិធីកររួមនាំគ្នាប្រហោងពោះ ពេលតារាកិត្តិយសប្រុសហ៊ានធ្វើបែបនេះដាក់ក្រមុំកូនមួយ !!

កំពុងក្លាយជារឿងដែលធ្វើអោយទស្សនិកនាំគ្នាសង្ស័យសម្រាប់ករណីដែលតារាប្រុស bbillkin ចេញមុខតាមបបួលកញ្ញា aff_taksaorn អោយចូលរួមធ្វើរឿងនេះជាមួយខ្លួនក្នុងកំឡុងពេលថ្ងៃចុងសប្តាហ៍។ ហ្វែនខ្លាប់នាំគ្នាឆ្ងល់ ថាតើតារាប្រុសកំពុងបង្ហាញខ្លួនជាមនុស្សពិសសេសរបស់ពិធីការិនី ឬកំពុងចេញមុខប្រកាសថាខ្លួនក៏ជាបុរសដែលតាមចាប់អារម្មណ៍នាង?!
ថ្មីៗនេះនៅក្នុងកម្មវិធី 3 Zaap លោក bbillkin ជាតារាសម្តែងនិងតារាចម្រៀងល្បីបានមកចូលរួមធ្វើជាភ្ញៀវកិត្តិយសរៀបរាប់បីដំណើរជីវិតក្នុងវិស័យសិល្ប:។ សួរចុះសួរឡើងក៏មកដល់សកម្មភាពដែលចូលចិត្តធ្វើពេលសម្រាកពីការងារ តារាប្រុសឆ្លើយថាចូលចិត្តចេញជិះឡានកំសាន្តហើយសប្តាហ៍ក្រោយនេះពួកយើងនាំគ្នាទៅ “ខៅយ៉ៃ” បង aff_taksaorn ទៅជាមួយខ្ញុំទេ? ដោយបន្តថាសូមយកកម្មវិធីសម្ភាសន៍ និងកាមេរ៉ាធ្វើជាសាក្សីណាព្រមឬអត់!
កញ្ញា aff_taksaorn ឆ្លើយថាទៅបាន តែកៅអីខាងៗ bbillkin ទំនេរទេ? តារាប្រុសប្រញ៉ាប់ឆ្លើយភ្លាមៗថា “ទំនេរ!!” ធ្វើអោយលោក Kanchai និងម៉ែ Chomismaterialgirl ភ្ញាក់ផ្អើលនាំគ្នាធ្វើមុខចង់ហាមមិនអោយនិយាយបន្ត ព្រោះមើលទៅខាងប្រុសដូចជាយកចិត្តទុកដាក់លើការបបួលពិធីការិនីអោយទៅជាមួយខ្លួនមែនទែន ហើយបង្ហាញអារម្មណ៍ពិតៗច្បាស់ៗពេក។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា