អ្នកប្រើប្រាស់អ៊ិនធឺណែតដេញតាមចាប់ទាល់តែបាន តារាស្រីជើងចាស់ស្ងាត់ៗទំងន់ជិតគ្រប់ខែ!!

ក្លាយជាប្រធានបទធំក្នុងវិស័យសិល្ប:កំសាន្តមកជាច្រើនថ្ងៃហើយសម្រាប់ដ្រាម៉ាដែលអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាលើកនិយាយឡើងជាសាធារណ:អំពីតារាស្រីដែលពេលនេះកំពុងមានផ្ទៃពោះជិតដល់ថ្ងៃឆ្លងទន្លេរទាំងដែលមិនធ្លាប់ដឹងថានាងបានរៀបការពីមុនមក។ ចុងក្រោយម្ចាស់ខ្លួនចេញមុខបើកចិត្តនិយាយថានាងជានារីនៅក្នុងដ្រាម៉ានោះប៉ុន្តែ មិនពិតទាំងអស់គ្រប់ចំនុចនោះឡើយ!!
បន្ទាប់ពីត្រូវគេចាប់បានតារាស្រីជើងចាស់ boompanadda បានផុសថាម្នាក់នោះគឺជានាងមែននាងព្រមទទួលស្គាល់ប៉ុន្តែសុំពេលបន្តិចពេលនេះកំពុងមានធុរ:សំខាន់ ចប់ភារកិច្ចហើយនឹងចេញមុខបកស្រាយគ្រប់យ៉ាងអោយស្តាប់។ ហើយថ្មីៗនេះក៏បានចេញមុខក្នុងបទសម្ភាសន៍របស់ Thairath ប្រាប់ថាខ្លួនមិនមែនមានទំងន់ដោយគ្មានស្វាមីនោះទេ តាមពិតទៅនាងបានរៀបការជាមួយមិត្តប្រុសជាបីឆ្នាំហើយ (តែមិនមាននរណាដឹង)។
អ្នកនាង boompanadda កូនក្នុងផ្ទៃជាកូនរបស់ស្វាមីដែលនាងបានរៀបការនោះ មិនមែនជារឿងខុសឆ្គងឬកើតឡើងដោយមិនសមរមអចេតនាដូចមនុស្សសម័យថ្មីកំពុងយល់ច្រឡំឡើយ។ សរុបមកមានផ្ទៃពោះមែនប៉ុន្តែមិនបានធ្វើខុសច្បាប់ខុសប្រពៃណីអ្វីឡើយ! បទសម្ភាសន៍ចុងក្រោយរបស់តារាស្រីនេះបានប្រែក្លាយដ្រាម៉ាចេប្រទិចរិះគន់អោយទៅជាពាក្យជូនពរ និងពាក្យអបអរសាទវិញយ៉ាងស្រស់បំព្រង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា