ម្លឹងៗមិនអោយហៃសូ Pranai លង់និង Taew Nathaphon យ៉ាងម៉េចបានរូបភាពគូរស្នេហ៍ញុំបាយពេលល្ងាចអមជាមួយប្រយោគថ្នមស្នេហ៍ថា….! មានវីដេអូ
ជាគូរស្នេហ៍តារាមួយគូរទៀតដែលផ្អែមល្ហែមតាំងតែចាប់ផ្ដើម សម្រាប់តួឯកស្រីស្អាតយ៉ាង Taew Nathaphon ជាមួយម្ចាស់ចិត្តអ្នកមានស្ដុកស្ដម្ភយ៉ាង Pranai អាចនិយាយបានថាស្នេហាពេញ 100 ភាគរយតែងតែចាប់ផ្ដើមបង្ហាញខ្លួន រហូតមកដល់ពេលក៏គ្មានកន្លែងណាថាថយចុះដែរ
ដូចសកម្មភាពជាក់ស្ដែងដែល Taew បានយកមកបង្ហោះនៅលើបណ្ដាញសង្គម IG នៅពេលទាំងគូរទៅញុំបាយពេលល្ងាចជាមួយគ្នាតែពីរនាក់ ហើយប្រយោគស្នេហាតាមភាសាអ្នកឈ្លក់វង្វេងស្នេហាថា “យើងចូលចិត្តនូវអ្វីដែលយើងមានពេលវេលាដែលខ្ញុំនៅជាមួយបង @baantepabkk so incredible!!!”
អាចនិយាយបានស្រមោចតោងទូរស័ព្ទជុំជិតតែម្ដងហើយចា
អត្ថបទដោយ : នីត្តា





















