Balloon នារីស៊ិចស៊ីបើកចិត្តនិយាយពីជីវិតបន្ទាប់ពីក្លាយជាអ្នកទី ៣ របស់លោក Songkran និងតារាស្រី aff_taksaorn!
ទស្សនិកជនដែលតាមដានជីវិតអាពារហ៍ពិពារហ៍របស់លោក Songkran និងតារាស្រី aff_taksaorn ប្រហែលជានៅចាំមុខនារីម្នាក់នេះបាន។ កញ្ញា Balloon Pinsukda នារីស៊ិចស៊ីកាលពីជំនាន់ ១០ ឆ្នាំមុននាងធ្លាប់ត្រូវសង្គមរិះគន់តាមដាន និងស្អប់ជាខ្លាំងព្រោះជាប់ឈ្មោះជាស្រីដំបូងៗរបស់លោក Songkran ដែលបានរៀបការជាមួយមនុស្សល្បីរួចរាល់ហើយ។

ចាប់តាំងពីថ្ងៃមានពត៌មាននោះមក កញ្ញា Balloon Pinsukda មិនដែលចេញមុខអធិប្បាយឬផ្តល់បទសម្ភាសន៍ដើម្បីបំភ្លឺអ្វីឡើយ ទើបតែថ្មីៗនេះទេដែលនាងបើកចិត្តនិយាយព្រោះវាបានកន្លងផុតទៅយូហើយ ណាមួយសង្គមពេលនេះបានដឹងច្បាស់ហើយថានាងជាមនុស្សបែបណា។ នៅក្នុងកម្មវិធី “Rayron : เร่ร่อน” នារីល្បីល្បាញបានចូលរួមជាភ្ញៀវកិត្តយសមកអាប់ដេតពីជីវិត និងនិយាយពីដ្រាម៉ាដែលកើតមានឡើងជាច្រើនឆ្នាំមុននោះ។


កញ្ញា Balloon Pinsukda ប្រាប់ថារឿងដែលធ្វើអោយជីវិតប្រែប្រួលបំផុតគឺរឿងដែលគេចោទថានាងជាអ្នកជ្រៀតជ្រែកធ្វើអោយស្នេហារបស់លោក Songkran និងភរិយាជាតារាស្រីបែកបាក់។ ជីវិតពេលនោះមានពណ៌ខ្មៅបំផុត មានតែមនុស្សតាមជេ តាមសួរដេញដោលទោះបីនៅទីកន្លែងឯកជនយ៉ាងណានាងក៏មិនអាចគេចផុតពីសំនួរដែល ប៉ុន្តែពេលនេះនាងមិនបានចេញមុខបកស្រាយអ្វីទេព្រោះជឿថានិយាយទៅក៏មិនមាននរណាស្តាប់។ ចុងក្រោយការពិតត្រូវបានលាតត្រដាង មហាជនបានដឹងហើយថានាងមិនមែនជាអ្នកទី៣ ហើយក៏សូមអះអាងម្តងទៀតពេលនេះថានាងមិនមែនទេ នាងនិងលោក Songkran ស្គាល់គ្នាតាំងពីតូចដូចច្នេះហើយទើងស្និទ្ធស្នាល។
អត្ថបទដោយ សា



