តារាស្រីនាង Boom ទទួលស្គាល់តារាស្រីក្នុងពត៌មានសម្ងំពពោះកូន ថែមពេលនេះដល់ថ្ងៃសម្រាល….

ក្រោយពីមានពត៌មានថាមានតារាស្រីជើងចាស់ម្នាក់កំពុងមានទម្ងន់សម្ងំពពោះកូនតូចមិនមានពត៌មានលេចលឺ ធ្វើឲមានការទាយទៅលើឈ្មោះតារាស្រីផ្សេងៗ។ ពេលនេះមិនបាច់នៅតារាផ្សេងៗឲហត់នោះទេ តារាស្រីជើងចាស់នាង Boom Panadda ចេញមកប្រកាសដោយខ្លួនឯងរូបនាងគឺជាតារាស្រីនៅក្នុងពត៌មានពិតជាកំពុងពពោះកូនមាន ថែមពេលនេះក៏ដល់កំណត់ថ្ងៃសម្រាលផងដែរ។

ពិតជាធ្វើឲអ្នកគាំទ្រតារាស្រីនាង Boom Panadda មានការភ្ញាក់ផ្អើលមិនតិចនោះដែរ ក្រោយពីតារាស្រីជើងចាស់ដួងនេះប្រាប់ថាខ្លួនកំពុងពពោះកូនម្នាក់ទៀតហើយ ព្រោះកន្លងមករូបនាងក៏បាននិយាយអ្វីពីរឿងរៀបការថ្មីនៅឡើយ។ តែពេលនេះតារាស្រីនាង Boom ក៏បានបញ្ជាក់ផងហើយដែរ រូបនាងបានរៀបការលើកទី៣នេះ បានជាង២ឆ្នាំហើយ ហើយក៏មិនចង់ប្រាប់រឿងជីវិតស្នេហាជាសាធារណះទៀតដែរព្រោះចាស់ទុំអស់ហើយដោយនាងនិងស្វាមីសុទ្ធតែរវល់មើលថែកូនៗ​​ ពេលនេះរូបនាងមិនត្រឹមតែពពោះកូននោះទេ តែកូនប្រុសនាងដល់ថ្ងៃសម្រាលហើយគឺនៅថ្ងៃទី២២ ខែ១១នេះ។ គួរបញ្ជាក់ផងដែរថា Boom ធ្លាប់មានកូនស្រីម្នាក់រួចមកហើយ ថែមទាំងបានទទួលចិញ្ចឹមក្មេងៗខ្វះខាតឲទទួលបានការសិក្សាល្អទុកដូចជាកូនបង្កើត ដូចនេះអ្នកគាំទ្រជឿជាក់ថានាងពិតជាអាចធ្វើជាអ្នកម្ដាយដ៏ល្អៗដល់កូនៗផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ