គូរបស់តួឯកស្រីជួរមុខរបស់ទូរទស្សន៍បុស្តិ៍លេខ៣កញ្ញា mint_chalida និងទាយាទវិមាន Bonanza លោក pupaa_tae ជាគូស្នេហ៍អ្នកល្បីល្បាញដែលទស្សនិកជនសំណូមពរអោយរៀបការក្នុងពេលឆាប់ៗច្រើនជាងគេ។ បន្ទាប់ពីឆ្លងថ្ងៃខួបនៃក្តីស្រលាញ់ចូលឆ្នាំទី១១ តារាស្រីតែងត្រូវគេសាកសួរពីគម្រោងរៀបអាពារហ៍ពិពារហ៍ជាមួយមិត្តប្រុសជាបន្តបន្ទាប់ ប៉ុន្តែនាងមិនដែលបង្ហើបថាដំណឹងល្អនឹងមកដល់ក្នុងឆ្នាំណាឡើយ ប៉ុន្តែ…

ប៉ុន្តែចុងក្រោយហ្វែនខ្លាប់នាំគ្នាទាយថាមិនយូទេដំណឹងល្អនឹងមកដល់ហើយ ព្រោះរូបចុងក្រោយនៅក្នុងអ៊ិនស្តាក្រាមដែលទើបផុសថ្ងៃនេះ កញ្ញា mint_chalida ស្រស់ស្អាតឧរ៉ាកូនក្រមុំមកពេញៗភ្នែក។ ថ្មីៗនេះតារាស្រីផុសរូបក្នុងឈុតវែងពណ៌សព្រមជាមួយសារសសេរថា “Just reflecting and stuff” ដែលធ្វើអោយគ្រប់គ្នាលង់នឹងសម្រស់របស់នាងមួយរំពេចដែលបានឃើញ។

Update ចុងក្រោយរបស់តារាស្រីធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាចូលមកខមមិនសសើរយ៉ាងច្រើនកុះករ នរណាៗក៏ចូលសសេរថានាងស្រស់ស្អាតដែល។ ចំណែកហ្វែនខ្លាប់វិញពួកគេជឿជាក់យ៉ាងមុតមាំថាឧរ៉ាមកពេញបែបនេះមិនយូទេលោក pupaa_tae និងតារាស្រី mint_chalida មុខជាចេញមុខប្រកាសប្រាប់ដំណឹងល្អក្នុងជាក់ជាមិនខាន។
អត្ថបទដោយ សា



