ម្ភៃឆ្នាំជាងក្នុងតំណែងជាតួឯកស្រី Nune Woranuch រួមរូបភាពប្រៀបធៀបសម្រស់ពីមួយឆ្នាំទៅមួយឆ្នាំ…

មិនព្រមចាស់ទៅណាសោះ តារាសម្ដែងស្រីជើងចាស់លេងជាតួឯកស្រីម្ភៃឆ្នាំជាងនាង Nune Woranuch ត្រូវបានគេយករូបចាស់ៗមកប្រៀបធៀបនិងរូបបច្ចុប្បន្ន មិនត្រឹមតែត្រូវបានអ្នកគាំទ្រសសើរនោះទេ តែក៏នាំគ្នាឆ្ងល់ផងដែរសម្រស់អីក៏នៅចាំស្រស់ស្អាតយ៉ាងនេះ។

ដោយតារាស្រីនាង Nune Woranuch តាំងពីវ័យជំទង់មករូបនាងត្រូវបានអ្នកដឹកនាំរឿងមើលឃើញពីរូបសម្រស់លេចធ្លោរនិងបានជ្រើសរើសឲក្លាយជាតួឯកស្រី មិនដល់សព្វថ្ងៃវ័យ៤២ឆ្នាំហើយនៅតែបានលេងជាតួឯកស្រីដដែល ថែមរឿងមួយៗដែលនាងបានសម្ដែងសុទ្ធតែល្បីល្បាញទទួលបានការគាំទ្រ។ ការទទួលបានការពេញនិយមរបស់តួឯកស្រី Nune Woranuch មិនត្រឹមតែមកពីមុខមាត់រូបសម្រស់នោះទេ តែក៏ព្រោះតែសមត្ថភាពការសម្ដែងដែលកាន់តែល្អឡើងៗរបស់នាងផងដែរពីមួយឆ្នាំទៅមួយឆ្នាំ។  ហើយសម្រស់របស់តារាស្រីដួងនេះហាក់មិនព្រមចាស់ឬប្រែប្រួលទៅតាមពេលវេលាសោះ នៅតែរក្សាបានទម្រង់សម្រស់មុខមាត់រូបដូចមុន ធ្វើឲរូបនាងក្លាយជាតារាស្រីជើងចាស់មែនតែមានរឿងភាគថ្មីៗសម្ដែងជាមួយតារាក្មេងៗជាបន្ដបន្ទាប់។ ហើយថ្មីៗនេះក៏មានអ្នកគាំទ្រយករូបចាស់ៗរបស់នាងកាលពីនៅអាយុរផ្សេងៗគ្នាមកប្រៀបធៀបពេញបណ្ដាញសង្គមផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ