មិនដឹងរឿងច្បាស់តែចូលចិត្តរិះគន់! Bella Ranee ទទួលរងការរិះគន់បន្ទាប់ពីវីដេអូមួយនេះបានបង្ហោះចេញលើបណ្ដាញសង្គម! មានរូបភាព

នៅសុខៗក៏ក្លាយទៅជារឿងរិះគន់ភ្លាមៗនៅលើបណ្ដាញសង្គម បន្ទាប់ពីមានអ្នកចែកចាយវីដេអូរបស់តារាសម្ដែងស្រីល្បីឈ្មោះ Bella Ranee នៅព្រលានយន្ដហោះ ដោយក្នុងវីដេអូ Bella សួរអ្នកគាំទ្រថាដឹងជើងហោះហើរដោយរបៀបណា ហើយនៅមានប្រាប់ទៀតថាព្យាយាមតែងខ្លួនសាមញ្ញយ៉ាងហ្នឹងហើយនៅមើលស្គាល់ទៀត ធ្វើអោយគ្រប់គ្នាខឹងនិងអ្នកគាំទ្ររបស់ Bella ថាមើលទៅដូចជាតាមស្អិតនិងជីវិតរបស់សាម៉ីខ្លួនហួសហេតុពេកហើយ ខ្លះសង្កេតក្រសែភ្នែកខ្លះក៏ស្ដាប់សម្ដីរបស់ Bella ថាមានអារម្មណ៍មិនអូខេទេ

ជាក់ស្ដែង ( 22 វិចិ្ឆកា 2022) ក្រោយពីការរិះគន់ចេះតែបន្ដទៅមុខធ្ងន់ធ្ងរឡើង ក៏មានអ្នកគាំទ្រដែលចេញមកអះអាងថាជាអ្នកថតវីដេអូខាងលើរបស់ Bella ចេញមកបកស្រាយថា “នៅក្នុងវីដេអូជាសកម្មភាពដែល Bella លេងជាមួយអ្នកគាំទ្រ ព្រោះចូលចិត្តរករឿងញោះគ្នាបែបហ្នឹងមករហូតហើយ ចំពោះជើងហោះហើរលើកនេះក៏ទទួលបានការអនុញ្ញាត្តរួចរាល់ហើយថាអាចអោយអ្នកគាំទ្រទៅជូនដំណើរនៅព្រលានយន្ដហោះបាន ផ្ដល់កិត្តយសដល់ហ្វេនៗស្រាប់ទៅហើយ ប្រសិនបើមិនអនុញ្ញាក៏មិនទៅជូនដែរ”

After Footer (Active) - damrei Mr1 Zone2

នៅមានចង្អុលបង្ហាញក្នុង TikTok ទៀតថា “សម្រាប់អ្នកដែលនិយាយថាមិនចេញមកបកស្រាយ ព្រោះមិនដឹងថាត្រូវបកស្រាយស្អីគេ ព្រោះវាជារឿងធម្មតារបស់ Bella ជាមួយហ្វេនៗ យើងបែបនេះតាំងតែពីដើម ញោះគ្នារករឿងគ្នាលេងជារឿងធម្មតា ជាពិសេសទទួលបានការអនុញ្ញាត្តអោយអ្នកគាំទ្រទៅជូនដំណើរ ព្រមទាំងធ្វើដំណើរទៅជាមួយបាន ហើយពួកយើងក៏បានធ្វើដំណើររួមជាមួយ Bella នេះមកពីអ្នកក្រៅមិនដឹងថាពួកយើងនៅជាមួយគ្នាបែបនេះ នៅជាមួយគ្នាជាលក្ខណៈគ្រួសារ អ្នកក្រៅមិនដឹងមិនស្ថិតនៅក្នុងហេតុការណ៍ មិនបានដឹងរឿងរបស់ពួកយើង តែហ៊ានកាត់សេចក្ដីគេបែបហ្នឹងទៅ”

ក្រៅពីនេះក៏មានអ្នកគាំទ្រផ្សេងទៀត ចូលមកបន្ថែមថា ប្រសិនបើជាអ្នកគាំទ្រតាំងពីដើមច្បាស់ជាដឹងថា Bella និយាយបង្អាប់លេងជាមួយអ្នកគាំទ្រ នៅពេល Bella មកព្រលានយន្ដហោះ បើសិនជាមិនអូខេគឺមិននិយាយលេងយ៉ាងនេះទេ តែលើកនេះនាងមកអង្គុយលេងធ្វើពុតដូចមិនដឹងរឿងអ្វីតែប៉ុណ្ណោះ ថែមទាំងមានអួតបាយដែលម៉ាក់គាត់រៀបចំអោយ អួតស្រោមជើងដែលត្រៀមទុកពាក់ វីដេអូដែលយកមកផុសនេះ Bella នាងគ្រាន់តែបង្អាប់លេងធម្មតាតែប៉ុណ្ណោះ

អត្ថបទដោយ : នីត្តា