តារាឆ្លងបុស្តិ៍ជួបគ្នាជាលើកដំបូង!! ខ្សែរភាពយន្តថ្មីរបស់កញ្ញា Urassayas និងលោក bbrightvc កំពុងធ្វើអោយហ្វែនខ្លាប់ពាក់កណ្តាលពិភពលោករំភើបរីករាយ (មានវីដេអូ)!!

កំពុងធ្វើអោយទស្សនិកជនទូទាំងពិភពលោកទន្ទឹមរងចាំទាំងភ្ញាក់ផ្អើលសម្រាប់ការចាប់គូសម្តែងរួមគ្នាជាលើកដំបូងរបស់កំពូលតួឯកស្រីរបស់ប្រទេសថៃកញ្ញា urassayas និងតួឯកប្រុសដែលជាប់ជាបុរសសង្ហារបំផុតក្នុងពិភពលោកលោក bbrightvc ដែលមិនធ្លាប់មានឧកាសបានសម្តែងរួមគ្នាពីមុនមកព្រោះនៅបុស្តិ៍ខុសគ្នា។
ចុងក្រោយទាំងពីរនាក់បានគោចរមកជួបគ្នាក្នុងខ្សែរភាពយន្តថ្មីដែលត្រៀមចេញបញ្ចាំងតាមរោងភាពយន្តក្នុងពេលឆាប់ៗនេះ។ រឿងនោះមានចំណងជើងថា “The Interest ผ่อนรักนอกระบบ” ជាដំណើរសាច់រឿងរបស់យុវវ័យដែលតស៊ូជីវិតហើយធ្វើការងាររហូតបានជួបជាមួយមនុស្សស្រីដែលខ្លួនកំពុងត្រូវការ ប៉ុន្តែមានឧបសគ្គជាច្រើនព្រោះអ្នកទាំងពីរត្រូវជាកូនបំផុត និងម្ចាស់បំណុលនឹងគ្នា។
បន្ទាប់ពីចេញ [MOVIE TRAILER] អោយមើលត្រួសៗកាលពីម្សិលមិញ ហ្វែនខ្លាប់របស់កញ្ញា urassayas និងលោក bbrightvc ជ្រួលជ្រឺមជាខ្លាំងពួកគេចូលចិត្តហើយរំភើបជាមួយខ្សែរភាពយន្តថ្មីរហូតដល់ថ្នាក់នាំគ្នាធ្វើវីដេអូ Review ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ហើយនាំយកវីដេអូទាំងអស់នោះយកមកបង្ហោះតាម Youtube និងបណ្តាញសង្គមផ្សេងៗទៀតផង។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា