ខាងស្ថានីយ៍ទូរទស្សន៍បុស្តិ៍ GMMTV បានរៀបចំកម្មវិធីបើកសម្ភោធរឿងថ្មីត្រៀមចេញផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០២៣ រួចរាល់ហើយថ្ងៃនេះ ដោយរឿងនីមួយៗសុទ្ធសឹងជារឿងដែលទស្សនិកជនទន្ទឹមរងចាំ គូតួឯកប្រុសតួឯកស្រីសុទ្ធតែជាគូដែលនឹកស្មានមិនដល់ ចេញ teaser ហើយហ្វែនខ្លាប់សន្លប់ឈរគ្រប់គ្នា។

មួយក្នុងចំណោមរឿងដែលអ្នកគាំទ្របន់អោយឆាប់ចេញក្នុងពេលឆាប់ៗ ហើយចេញមុនគេមុនឯងនោះជារឿង “หารักด้วยใจเธอ Find Yourself” របស់តារាសម្តែងស្រី aff_taksaorn និងតួឯកប្រុសវ័យក្មេងរបស់នាងលោក nonkul ដោយសារ teaser (សាច់រឿងខ្លី) របស់អ្នកទាំងពីរចេញមកទាក់ទាញចំណាប់អារម្មណ៍បានខ្លាំងជាគេបំផុត។ វាជាសាច់រឿងស្នេហាខុសវ័យដែលកើតមានឡើងរវាងចៅហ្វាយស្រីជាមួយបុគ្គលិកក្រុមហ៊ុនដែលជួបមុខគ្នារាល់ថ្ងៃតែមិនហ៊ានស្រម៉ៃថានឹងបានគ្នាជាគូ។

បន្ទាប់ពីបានទស្សនា teaser ដំបូងហើយហ្វែនខ្លាប់ភ្ញាក់ផ្អើលនិងមិនជឿងភ្នែកខ្លួនឯងព្រោះរឿង “หารักด้วยใจเธอ Find Yourself” មានឈុតឆាកស្នេហាស្និទ្ធស្នាលក្តៅសាច់ជាច្រើនសន្ធឹកសន្ធាប់ ដែលជាទូទៅអ្នកម៉ែ aff_taksaorn មិនសម្តែងឡើយ។ លោក nonkul ជាតួឯកប្រុសដំបូងដែលបានសម្តែងឈុតស្នេហាផ្អែមល្ហែមជាមួយនាងច្រើនដល់ថ្នាក់នេះ។ សង្ស័យគូនេះនឹងក្លាយជាគូជីនល្បីប្រចាំឆ្នាំ ២០២៣!!
អត្ថបទដោយ សា



