នៅសុខៗស្រាប់តែមាន Aff Thaksorn ដល់ទៅពីរនាក់….តារាស្រីល្បីឈ្មោះម្នាក់នេះថតរូបគូរជាមួយ Aff ធ្វើអោយអ្នកបណ្ដាញសង្គមភ្ញាក់ផ្អើលពេលឃើញមុខដូចគ្នាពេក! មានរូបភាព
យូរៗទើបមានឱកាសបានជួបគ្នាម្ដង សម្រាប់តារាស្រីលំដាប់តួឯកទាំងពីរហើយក៏សុទ្ធតែជើងខ្លាំងក្នុងវិស័យសិល្បៈដូចគ្នា យ៉ាង Aff Thaksorn ជាមួយ Noon Woranut អាចនិយាយបានថាអ្នកទាំងពីរមានស្នាដៃនៃការងារមិនចាញ់គ្នានោះទេ
ជាក់ស្ដែង Noon Woranut បានបង្ហោះរូបភាពដែលធ្វើអោយបេះដូងអ្នកគាំទ្រត្រជាក់ត្រជុំ នៅពេលបានឃើញរូបភាពគូររវាង Aff-Noon នៅលើផ្ទៃមុខពេញទៅដោយស្នាមញញឹម មើលហើយស្រស់ស្រាយណាស់ អមជាមួយនិងប្រយោគខ្លីៗថា “ផែនដីលំអៀង シ Foto by @dackdevil #gmmtv2023″
រឿងនេះធ្វើអោយហ្វេនៗនាំគ្នាត្របាញ់ជើងចូលទៅខមិនភ្លាមៗ ដោយប្រាប់ថាចង់ឃើញអ្នកទាំងពីរសម្ដែងរឿងរួមគ្នាម្ដង ហើយអ្វីដែលសំខាន់នៅមាននិយាយពីផ្ទៃមុខអ្នកទាំងពីរដូចៗគ្នាថា មានមុំស្រដៀងគ្នាណាស់មើលមួយភ្លេតស្មានតែបងប្អូនភ្លោះទៅហើយ
អត្ថបទដោយ : នីត្តា



















