កប់ណាស់! កម្រងរូបភាពរឿងភាគថ្មីរបស់ Aum patcharapa ចេញមកបណ្ដើរៗ ហើយ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាតារាស្រីលំដាប់ប្រទេសថៃ Aum patcharapa បានត្រលប់មកវិញជាមួយរឿងភាគថ្មីរបស់នាងដែលមានចំណងជើងថា ‘Jark Sadtroo Soo Hua Jai’ ដែលបានចាប់ដៃគូសម្ដែងជាមួយតារាប្រុសវ័យក្មេងកូនកាត់ Mik Thongraya។នេះក៏ជាលើកទីមួយផងដែរ ដែលអ្នកទាំងពីរបានចាប់គូសម្ដែងជាមួយគ្នា។

រឿងភាគដ៏ថ្មីស្រឡាងមួយនេះជារឿងដែលថតតាមប្រលោមលោកមនោសញ្ចេតនាដ៏ល្បីមួយរបស់ប្រទេសថៃដែលបានសសេរដោយ Satarat។ កាលពីថ្មីៗ កន្លងទៅនេះ ស្ថានីយទូរទស្សន៍បុស្ដិលេខ ៧ ក៏បានបញ្ចេញនូវកម្រងរូបភាពមួយចំនួនរបស់រឿងភាគមួយនេះផងដែរ។

តោះទៅមើលទាំងអស់គ្នាបន្តិចមើលថាតារាប្រុសស្រីមួយគូនេះសមគ្នាប៉ុណ្ណា៖

យ៉ាងម៉េចដែរសមគ្នាទេ ប្រិយមិត្ដ?

អត្ថបទដោយ៖ ស្រីពេជ្រ