រឿងស្រលាញ់យកចិត្តទុកដាក់គឺលេខមួយហើយ សក្ដិសមនិងរហ័សានម #គូរស្វាមីភរិយាកំពូលជើងខ្លាំងលំដាប់ជួរមុខក្នុងវិស័យសិល្បៈពិតៗសម្រាប់ Lydia Sarunrat និង Matthew Dean
ជាពិសេសបំផុតនោះនៅពេលបានឃើញរូបភាពដែលទើបនិងនាំយកមកបង្ហោះនៅលើបណ្ដាញសង្គមថ្មីៗ IG ឈ្មោះ @matthew.deane1 ដែលមកអមជាមួយឃ្លាថា “បងខ្ទើយប្រាប់ អូនត្រូវតែលើកបងបាន Our love has no boundaries!”
ដោយរូបភាពនេះជារូបភាពផ្អែមល្ហែម ខណៈពេល Lydia បញ្ចេញភាពខ្លាំងនិងរឹងមុំារបស់រាងកាយ ដោយការចាប់ពស្វាមីមាឌធំជាងខ្លួន Matthew កៀវចង្កេះជាប់ ថែមទាំងព្យាយាមថើបមាត់ស្វាមីទៀតផង កូនទីបីហើយខ្លាំងក៏ខ្លាំងរ៉ូមែនទិកក៏មិនធម្មតា
ខណៈពេលជាមួយគ្នានេះខាងមិត្តភ័ក្ដបងប្អូនអ្នកស្និតស្នាល រួមទាំងអ្នកគាំទ្រ សុទ្ធតែប្រញាប់ចូលមកបញ្ចេញមតិយោបល់ព្រមទាំងចុចឡាយអោយមេដៃអោយបេះដូងរាប់ម៉ឺន ជាពិសេសនៅមានបង្អាប់ទៀតថា លោកប៉ាអ្នកម៉ាក់ស្រលាញ់គ្នាផ្អែមល្ហែមរោលរាលបែបនេះ….ឃើញដំរុយកូនទី 4 ចូលមកបណ្ដើរៗហើយ
អត្ថបទដោយ : នីត្តា













