ទុកអោយហ្វេនៗចាប់ផ្គូរផ្គងទៅលិចទៅកើតទុកអោយសង្ស័យឡើងយូរសម្រាប់គូរតារាសម្ដែងប្រុសស្រីយ៉ាង Baifern Pimchanok និងលោក Nine Napat អ្នកទាំងពីរមានការចាប់គូរផ្គងមកជាយូរណាស់មកហើយដែរ ជាពិសេសរឿងដែលខាងស្រីតែងតែចូលរួមលើកនំខេកថ្ងៃខួបកំណើតរបស់ម៉ាក់ខាងប្រុសរៀងរាល់ឆ្នាំ
តែនៅពេលសួរខាងលោក Num Kanchai ដែលជាពិធីករល្បីឈ្មោះ ថារឿងរ៉ាវវាយ៉ាងម៉េចវិញអោយប្រាកដ ព្រោះសាម៉ីខ្លួនក៏ស្និតស្នាលគ្នាទាំង Win Methawin និង Nine Napat ដូច្នេះហើយណាស់តែមានដឹងរឿងអ្វីខ្លះហើយ
ក្រោយមកលោក Num Kanchai បានរបូតមាត់ប្រាប់ថា “ពិបាកចិត្តក្នុងការនិយាយ ខ្លាចមានអ្នកគប់ឆ្អឹងមកអោយ ប្រាប់ Nine ជ្រើសរើសផ្លូវដែលអាចទៅរួច បើចៀសផ្លូវអោយ Win វាមិនអាចទៅរួចទេ (ប្រឈមមុខខ្ពស់) ហើយក៏ឈ្នះបែបជាកូនប្រុស Nine ក៏ជាកូនប្រុសច្បង ដូច្នេះហើយ Win ចង់ទៅញ៉ែបងថ្លៃយ៉ាងម៉េចនិងកើតទៅ”
មុននិង Num Kanchai ប្រញាប់ប្រាប់ថា “វារបូតមាត់” ខាង Kanuengnit bus ជាពិធីករស្រីម្នាក់ទៀតក្នុងចំណោមនិង បានប្រាប់បន្ថែមថា “តែមួយគូរនេះអ្នកគាំទ្រជ្រុមជ្រែងមកជាយូរហើយដែរ” ធ្វើអោយ Num Kanchai ដល់ថ្នាក់ប្រញាប់និយាយកាត់ថា “ហើយនៅចង់ចាំអីគេទៀត ហាសៗៗៗ តែរងចាំសាម៉ីខ្លួនទាំងពីរចេញមកនិយាយខ្លួនឯងវិញល្អជាង តែខ្ញុំក៏ជាម្នាក់ចង់អោយអ្នកទាំងពីរក្លាយជាគូរនិងគ្នាដែរ”
បន្ទាប់មកលោក Num ក៏បានបោះសំដីចុងក្រោយថា អោយទៅសួរខាងប្រុសដោយសំណួរថា Nine ហាស្ថានភាពពេលនេះផ្លាស់ប្ដូរហើយមែនទេ? ត្រូវទៅសួរអ្នកទាំងពីរដោយខ្លួនឯង មុននិងសប្បាយចិត្ត
អត្ថបទដោយ : នីត្តា






























