ស្និទ្ធស្នាលសមគ្នាតែប៉ាប៉ាមិនអនុញ្ញាត!! Baifernbah-Winmetawin ជួបឧបសគ្គគូជីនធំប៉ុនភ្នំថ្មីៗនេះ!!

កំពុងក្លាយជាប្រធានបទធំដែលធ្វើអោយអោយហ្វែនខ្លាប់ពីរបក្សមានអារម្មណ៍មិនដូចគ្នា ដោយអ្នកគាំទ្រគូរបស់ Baifern-Win ដែលទើបមានរូបភាពស្និទ្ធស្នាល់បែកធ្លាយមានអារម្មណ៍បាក់ទឹកចិត្ត ហើយហ្វែនខ្លាប់របស់គូ Baifern-Nine នាំគ្នារីករាយត្រេកអរក្រោយពេលដែលបានលឺសម្តីធ្លោយមាត់របស់មនុស្សដែលដឹងរឿងរ៉ាវលំអិត។ ថ្មីៗនេះជុំនុំគូជីន Baifernbah-Winmetawin ត្រូវរំសាយព្រោះប៉ាប៉ាក្នុងវិស័យសិល្ប:របស់លោក “ណាយ” ចេញមុខហាមមិនអោយជីន!!
កាលពីម្សិលមិញនៅក្នុងកម្មវិធីពត៌មាន “ข่าวใส่ไข่” លោក Kanchai ជាមនុស្សជិតដិតរបស់តួឯកប្រុស Ninenaphat និងអ្នកម្តាយរបស់គាត់បានចេញមុខនិយាយពីការចាប់គូ “វីន-បៃហ្វឺន” ថាជីនយ៉ាងម៉េចបានទៅ “វីន” គាត់ក៏ត្រូវជាប្អូនរបស់ “ណាយ” យើងទៅជីនគាត់ជាមួយបងស្រីថ្លៃម្ត៉េចកើត!
ប្រយោគរបស់ពិធីករប្រុសខ្លីៗនេះបានធ្វើអោយទស្សនិកជនទូទាំងប្រទេសនាំគ្នាភ្ញាក់ផ្អើលជាខ្លាំងព្រោះវាមានន័យថា ទំនាក់ទំនងរបស់តារាស្រី Baifern និងលោក Ninenaphat ពេលនេះមិនមែនជាហ្វ្រែនសូនទៀតទេ។ ពួកគេស្រលាញ់គ្នាហើយចាស់ទុំទាំងអស់ក៏បានដឹងពីស្នេហានេះដែលគ្រាន់តែមិនដែលមាននរណាចេញមុខមកប្រកាសជាពត៌មាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា