កញ្ញា bow_maylada គឺជាតួឯកស្រីដែល HOT បំផុតក្នុងកំពុងពេលនេះនាងមានការងារចូលមកស្ទើរមិនមានរំលងសូម្បីមួយថ្ងៃទាំងការងារសម្តែងរឿង ចេញកម្មវិធី Event និងការងារជាតារាផ្សព្វផ្សាយផលិតផលជាច្រើនមុខផ្សេងទៀត។ ចំណែករឿងស្នេហាតារាស្រីក៏មិនបណ្តោយអោយចាញ់នរណាឡើយជានិច្ចកាលនាងនិងមិត្តប្រុសតែបង្កើតនូវបរិយាកាសផ្អែមល្ហែមជាមួយគ្នាហើយនាំយកមកចែកចាយអោយហ្វែនខ្លាប់បានរីករាយជាមួយជាបន្តបន្ទាប់ អាចនិយាយបានថាពេលនេះកញ្ញា bow_maylada ជានារីដែល Lucky in love + Lucky in game!!

ចុងក្រោយខណ:ពេលកំពុងបំពេញភារកិច្ចនៅក្នុងកម្មវិធី Event កញ្ញា bow_maylada ត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតម្នាក់មិនគោរព មិនអោយកិត្តិយស ដោយយករូបមិនសមរមរបស់នាងមកផុសជាសាធារណ:ហើយសសេរជា Caption សួរថា “Are you pregnant? ឬ កំពុងមានផ្ទៃពោះមែនទេ?” បណ្តាលអោយតារាស្រីទ្រាំមិនបានត្រូវចូលមកឆ្លើយឆ្លងភ្លាមៗបន្ទាប់ពីបានឃើញ ដោយបានចូលសសេរជាខមមិនថា:

តារាស្រីបានចូលសសេរថា “Yes It’s Poop 💩” អមដោយខមមិនឆ្លងឆ្លើយរបស់ហ្វែនខ្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលយល់ឃើញថាអ្នកប្រើប្រាស់អ៊ិនធឺណែតម្នាក់នោះឈ្លើយ។ សរុបមកកញ្ញា bow_maylada មិនបណ្តោយអោយនរណាមកនិយាយមិនផ្តល់តម្លៃអោយនាងផ្តេសផ្តាសនោះឡើយ ទោះបីមិនអាចសសើរឈ្លើយបាន យ៉ាងណានាងក៏ត្រូវចេញមុខធ្វើអោយម្នាក់នោះបានដឹងថាអ្វីដែលគេកំពុងធ្វើនោះជារឿងដែលនាងមិនចូលចិត្តហើយហាមធ្វើទៀតថ្ងៃក្រោយ ។
អត្ថបទដោយ សា



